• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

មន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ចុះពិនិត្យការងារនៅក្នុងពន្ធនាគារ ខេត្តតាកែវ

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក ម៉ម ដារ៉ូ អនុប្រធានការិយាល័យ អប់រំមីន និងស្តារទំនាក់ទំនង និងសហការី បានចុះពិនិត្យសកម្មភាពការងារចែកលិខិតដំណឹងគ្រួសារ របស់មន្ត្រីស្តារទំនាក់ទំនងគ្រួសារ និងបានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ-មន្ត្រីពន្ធនាគារខេត្តតាកែវ។ជាលទ្ធផលក្រុមការងារបានកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពចែកលិខិតដំណឹងគ្រួសាររបស់មន្ត្រីស្តារទំនាក់ទំនងគ្រួសារ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ដោយសម្រេចបានដូចការរំពឹងទុក និងបន្តប្តេជ្ញាចិត្តពង្រឹងពង្រីកសកម្មភាពចុះចែក និងប្រមូលលិខិតដំណឹងគ្រួសារបន្ថែមទៀត។ ជាមួយគ្នានេះ ក្រុមការងារបានថ្លែងអំណរគុណដល់ អគ្គនាយកដ្ឋានពន្ធនាគារ ជាពិសេសថ្នាក់ដឹកនាំ-មន្ត្រី ពន្ធនាគារខេត្តតាកែវ ទាំងអស់ ដែលបានចូលរួមសហការសម្របសម្រួលឱ្យដំណើរការនៃការចែកនិងប្រមូលលិខិតដំណឹងគ្រួសាររបស់មន្ត្រីស្តារទំនាក់ទំនងគ្រួសារ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ទទួលបានជោគជ័យ និងសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក៕