• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

មន្ត្រីកាកបាទក្រហមកម្ពុជា ចំនួន៣០នាក់ ទទួលវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកសារព័ត៌មានពីលោក ម៉ាយ៉ារិទ្ធ

«ខ្ញុំមានមោទនភាពណាស់ក្នុងការមកចែករំលែកចំណេះដឹងលើវិស័យសារព័ត៌មានថ្ងៃនេះ និងក៏លើកដំបូងដែរដែលបានមកបង្រៀនក្នុងអង្គភាពកាកបាទក្រហមកម្ពុជា» នេះជាចំណាប់អារម្មណ៍ពិតរបស់លោក ម៉ារ យ៉ារិទ្ធិ ដែលមានអាជីពក្នុងវិស័យសារព័ត៌មានរយៈពេលជាង៣០ឆ្នាំ ។​ វគ្គបណ្តុះបណ្តាលចំណេះដឹងសារព័ត៌មានដល់មន្ត្រីកាកបាទក្រហមកម្ពុជា មានចំនួន៣០នាក់ តាមរយៈការចូលរួមផ្ទាល់ និងតាមអនឡាញ(Zoom) នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ ។​ លោក ម៉ារ យ៉ារិទ្ធិ រំពឹងថាអ្វីដែលលោកបានចែករំលែកទាំងចំណេះដឹងនិងបទពិសោធន៍ក្នុងការងារសរសេរព័ត៌មានក្នុងអង្គភាពកាកបាទក្រហមកម្ពុជានៅថ្ងៃនេះ នឹងអាចជាការរួមចំណែកតិចតួចខ្លះដើម្បីជាការត្រួសត្រាយកាន់តែប្រសើរឡើងថែមទៀតលើការពង្រឹងសមត្ថភាពសរសេររបស់មន្ត្រីកាកបាទក្រហមកម្ពុជាកាន់តែកើនឡើងមួយកម្រិតថែមទៀត ។​សូមបញ្ជាក់ជូនថា ការជួយបង្ហាត់បង្រៀននាពលនេះ គឺសម្រាប់យកទៅធ្វើការផ្សព្វផ្សាយពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅកាន់សាធារណជនឱ្យកាន់តែទូលំទូលាយ មានភាពទាក់ទាញ និងប្រកបដោយប្រសិទ្ធភាព»។