• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

មណ្ឌលសុខភាពត្បែងមានជ័យនៅខេត្តព្រះវិហារទទួលអំណោយថ្នាំពេទ្យពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយគណៈកម្មាធិការនិងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ចុះនាំយកថ្នាំពេទ្យចំនួន ៥មុខ ទៅប្រគល់ជូនដល់មណ្ឌលសុខភាពត្បែងមានជ័យនៅខេត្តព្រះវិហារ ដើម្បីរួមចំណែកលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ដាច់ស្រយាល ។

ក្នុងឱកាសនេះលោកជំទាវអគ្គលេខាធិការ បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលគិតគូរពីរសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងថ្លែងអំណរគុណចំពោះបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាពទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយមើលថែទាំប្រជាពលរដ្ឋ ដែលមានតម្រូវការសេវានៅមណ្ឌលសុខភាពដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះលោកជំទាវមានប្រសាសន៍បន្ថែមថា «ក្នុងនាមកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនផលិតឱសថនៃប្រទេសបារាំង Bailly-Creat Laboratory ដែលបានផ្តល់ជូនថ្នាំពេទ្យដល់កាកបាទក្រហមកម្ពុជានាពេលនេះ ដែលបន្តចែកជូនដល់ មណ្ឌលសុខភាពនៅតាមតំបន់ដាច់ស្រយាលដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិយើងប្រកបដោយភាពសុខដុមរមនា។

សូមបញ្ជាក់ថា មណ្ឌលសុខភាពទទួលបាន ៖ Amox ៥កេស,Cotrim Fort ១កេស, Alominium Hydro Xide ៥កេស, Pulmoserum Dexane (200ml) ៣កេស, Metronidazole ១កេស។

បន្ទាប់មកលោកជំទាវអគ្គលេខាធិការ រួមជាមួយប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបន្តដំណើរចុះសួរសុខទុក្ខ ស្ត្រីទើបសម្រាលកូនរួច ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើនដែលមានជីវភាពខ្វះខាតនៅតាមខ្នងផ្ទះចំនួន ១០គ្រួសារបន្ថែមទៀត នៅ ភូមិភារកិច្ច សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះ វិហារ ដោយបាននាំយកអំណោយមនុស្សធម៌រួមមាន៖ ឃីតចំនួន ១កញ្ចប់ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីវ១យូរ និងថវិកាមួយចំនួន សម្រាប់១គ្រួសារៗ ផងដែរ ៕