• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

មណ្ឌលកុមារកំព្រាខេត្តព្រះវិហារ និងមណ្ឌលតម្បាញ់ជនពិការ នៅសង្កាត់កំពង់ប្រណាកទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី០១ ខែតុលាឆ្នាំ២០២១ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ និងមណ្ឌលតម្បាញ់ជនពិការ ឋិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា  និងបានផ្តាំផ្ញើសូមអោយថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមទប់ស្កាត់ការរីករាលមេរោគកូវីដ១៩។

សម្ភារផ្តល់ជូនរួមមាន៖

-មណ្ឌលកុមារកំព្រា អង្ករ២០០គីឡូ ត្រីខ១ កេស ទឹកស៊ីអីវ២ កេស មី១២ កេស ម៉ាស់១ កេស និងថវិកាមួយ ចំនួន។

-មណ្ឌលតម្បាញសូត្រជនពិការ ចំនួន៣០នាក់ ក្នុងម្នាក់ៗផ្តល់ជូន អង្ករ ២៥ គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអីវ ១យួរ  ម៉ាស៥០បន្ទះ និងថវិកា មួយចំនួន។