• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក សមាគមតន្ត្រីសំនៀងជនពិការ ស្ថិតនៅ ខណ្ឌព្រែកព្នៅទទួលអង្ករពីកាកបាទក្រហមកម្ពុជា

សាខា​កក្រក​រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ​ ២កើត ខែមេឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០២១នេះ អង្ករចំនួន៥តោន​ ជាអំណោយរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ត្រូវបានលោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា នាំយកមកប្រគល់ជូនដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក​ សមាគមតន្ត្រីសំនៀងជនពិការ​ ស្ថិតនៅភូមិជំរៅ​ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ ។

នាឱកាសនោះ ក្នុងនាម​ ឯកឧត្តម ឃួង ស្រេង​ ប្រធានគណៈកម្មាធិការសាខា​ លោក​ ជិន​ ប៊ុនធឿន​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់ថ្នាក់ដឹកនាំ​ បុគ្គលិក​ បងប្អូនជនពិការ​ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក​ សមាគមតន្ត្រីសំនៀងជនពិការ​ទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក​ ។ លោកបានលេីកឡេីងថា៖​ ដោយមានការគិតគូរយកចិត្តទុកខ្ពស់ចំពោះសុខទុក្ខបងប្អូនជនពិការ​ ជាពិសេសក្នុងស្ថានភាពដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩​ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បាននាំយកអំណោយមនុស្សធម៌ជាអង្ករនេះមកប្រគល់ជូនដើម្បីចូលរួមជួយរំលែកនូវការលំបាកចំពោះមុខរបស់បងប្អូន​ ។ លោកនាយកប្រតិបត្តិសាខា​ បានលើកឡើងបន្តថា៖​ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​ ជាក់ស្តែងដូចនាពេលនេះ​ គឺការជួយរបស់កាកបាទក្រហមកម្ពុជា​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។

ជាមួយគ្នានេះ លោកជំទាវ​ ឆៃ​ ច័ន្ទរិទ្ធីសូលីដា​ ជំនួសមុខឲ្យថ្នាក់ដឹកនាំ​ បងប្អូនជនពិការទាំងអស់​ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក​ សមាគមតន្ត្រីសំនៀងជនពិការ​​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ឃួង ស្រេង​ ប្រធានគណៈកម្មាធិការសាខា​ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលតែងតែគិតគូរ និងបានជួយឧបត្ថម្ភគាំទ្រជានិច្ចចំពោះបងប្អូនជនពិការ​ ដែលប្រៀបបានដូចជាម្តាយដែលបារម្ភពីកូន​ ហើយបងប្អូនជនពិការទាំងអស់​ គ្មានអ្វីក្រៅពីលើកម្រាមដៃដបគោរពជូនពរ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា​ និងសម្តេចតេជោនាយករដ្ឋមន្ត្រី​ សូមជួបប្រទះតែនឹងពុទ្ធពរ​ និងពរទាំង៥ប្រការ​គឺ​ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ​ ៕