• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ និងមណ្ឌលកុមារកំព្រាព្រៃជុំ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃសៅរ៍ទី ១៨ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន មជ្ឈមណ្ឌលកុមារកំព្រាចំនួន២កន្លែង​ នៅខេត្តកំពង់ស្ពឺ​ រួមមាន៖១-មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ (លើកទី៣)​ ដែលមានកុមារកំព្រា ៤៧នាក់ និងបុគ្គលិក ១១នាក់ ស្ថិតនៅភូមិ ចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន។

២-មណ្ឌលកុមារកំព្រាព្រៃជុំ (លើកទី១) ដែលមានកុមារកំព្រាចំនួន​ ៦៥នាក់ និងបុគ្គលិក ១២នាក់ ស្ថិតនៅវត្តព្រៃជុំ ឃុំយុទ្ធសាមគ្គី​ ស្រុកឧត្តុង្គ។

អំណោយផ្តល់ជូនមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ រួមមាន​ ៖ អង្ករ ១តោន, មី កេស៥០កេស, ត្រីខ ៥កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, អំបិល ១០០គីឡូក្រាម, ប្រេងឆា ២កេស, ទឹកបរិសុទ្ធ ២០កេស, ភេសជ្ជៈ ៥០កេស, ម៉ាស់ចំនួន ២កេស, និងថវិកា ៥.០០០.០០០រៀល។ ដោយឡែកមណ្ឌលកុមារកំព្រាព្រៃជុំ ទទួលបាន​ ៖​ អង្ករ ១តោន, មី កេស៥០កេស, ត្រីខ ៥កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ,​ អំបិល ១០០គីឡូក្រាម, ប្រេងឆា ២កេស, ទឹកបរិសុទ្ធ ២០កេស, ភេសជ្ជៈ ៥០កេស, ម៉ាស់ចំនួន ២កេស និងថវិកា ២.០០០.០០០រៀល៕