• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ព្រះសង្ឃគង់នៅវត្តទួលត្នោតជុំ ក្រុងបាត់ដំបងទទួលបាន ទេយ្យទាន គ្រឿងបរិក្ខាមួយចំនួនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី១៦ខែសីហា ឆ្នាំ២០២១នេះ លោក កង  ប៊ន អនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការសាខា បាននាំយកទេយ្យទាន គ្រឿងបរិក្ខា ដែលអំណោយ មនុស្សធម៌ទៅប្រគេនចំពោះ ព្រះសង្ឃចំនួន៦០អង្គ ដែលជួបការលំបាកក្នុងការផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ ក្នុងខណៈដែលព្រះសង្ឃ  គង់ចាំព្រះវស្សានៅវត្តកល្យាណី ហៅវត្តទួលត្នោតជុំសង្កាត់ ស្លាកែតក្រុងបាត់ដំបងដែលកំពុងធ្វើចត្តាឡីស័កក្រោយពេលដែលប៉ះពាល់ប្រយោល និងផ្ទាល់ជាមួយព្រះសង្ឃ និងកូនសិស្ស ដែលមានវិជ្ជាមានកូវីដ-១៩  ។

ទេយ្យទានដែលបានប្រគេនព្រះសង្ឃវត្តខាងលើ ដោយទទួលបាន អង្ករ ១០ការ៉ុង(២៥០kg) ទឹកបរិសុទ្ធវីឃែរ ២០កេស មី៥កេស ទឹកត្រី  ទឹកស៊ីអ៊ីវ ១០យួរ ត្រីងៀត ចំនួន ១០គីឡូក្រាម និងបច្ច័យចំនួន ២០ម៉ឺនរៀល  ម៉ាស់ ៤ប្រអប់ ទឹកអាល់កុល ១ដបផងដែរ ៕