• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ព្រះចៅអធិការវត្តគិរីធម្មរាជ ប្រគល់ទេយ្យទានជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

នារសៀលថ្ងៃសុក្រ ទី ០៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយស បានអញ្ជើញជាអធិបតីក្នុងពិធីទទួលទេយ្យទានសប្បុរសធម៌ពីព្រះគ្រូសរណវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ព្រះចៅអធិការវត្ត គិរីធម្មរាជ ដែលទេយ្យទានសប្បុរសធម៌នេះ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនាឱកាសនេះ ក្នុងគោលបំណងជួយដល់ជនងាយរងគ្រោះ ។នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយសសាខា បានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណចំពោះព្រះចៅអធិការវត្ត គិរីធម្មរាជ ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទនិងបានណែនាំអោយសាខា ធ្វេីការបែងចែកអំណោយទាំងនេះនិងបន្ថែមអំណោយសាខាទៅដល់ក្រុងស្រុកទាំង៨ដើម្បីត្រៀមលក្ខណៈជួយដល់ប្រជាពលរដ្ឋដែលកំពង់ជួបការលំបាកខ្វះខាតខាងជីវភាពប្រចាំថ្ងៃដែលបណ្តាលមកពីមិនមិនបានចេញទៅរកទទួលទានដោយវីរុស​កូវីដ១៩ ។

ជាការឆ្លើយតប ព្រះចៅអធិការវត្ត គិរីធម្មរាជ បានមានព្រះថេរដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយជានិច្ច ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ។
ទេយ្យទានដែលសាខាទទួលបាន រួមមាន៖ អង្ករ ៦តោន, មី ៣០០កេស, ត្រីខ៣០០យួរ, ទឹកត្រី៣០០យួរ, ទឹកស៊ីអ៊ីវ ៣០០យួរ, ស្ករស ១៥០គីឡូក្រាម, និងអំបិល ១៥០គីឡូក្រាម ៕