
ពិធីអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩នៅស្រុក កណ្តាលស្ទឹង
ថ្ងៃចន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមភូមិចំនួន២ ក្រុមកាកបាទក្រហមកម្ពុជាឃុំបាគូ និងមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកណ្តាលស្ទឹង ចុះអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋចំនួន២ភូមិគឺ៖ ភូមិវាលកណ្តោល និងភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំពោះកម្មវិធីអប់រំផ្សព្វផ្សាយនេះ ក្រុមការងារបានប្រើប្រាស៎ប្រដាប់បំពងសំឡេងចាក់ផ្សាយសារណែនាំពីវិធានការបង្ការជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល
ចំនួន១គ្រឿង តាមរយៈម៉ូតូចល័ត , អ្នកស្ម័គ្រចិត្តកាកបាទក្រហម បានចែកប័ណ្ណប្រកាស និងបិទផ្ទាំងរូបភាព ដោយចុះអប់រំផ្សព្វផ្សាយផ្ទាល់ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ និងអប់រំផ្សព្វផ្សាយជាក្រុមតូច នៅទីកន្លែងសាធារណៈ និងទីប្រជុំជនមួយចំនួននៅក្នុងភូមិគោលដៅផងដែរ ។
លទ្ធផលសម្រេចបានដូចខាងក្រោម ៖
១-ភូមិវាលកណ្តោល បានផ្សព្វផ្សាយចំនួន ៦៥ខ្នងផ្ទះ មានអ្នកចូលរួម ១៥៧នាក់ ស្រី ៩២នាក់ ,បិទផ្ទាំងរូបភាព ៥២ផ្ទាំង ,ចែកប័ណ្ណប្រកាស ១១២សន្លឹក ,ម៉ាស់ ១៥៧បន្ទះ និងចែកសាប៊ូ ៧២ដុំ ។
២-ភូមិបារគូ ចុះផ្សពុវផ្សាយបានចំនួន ៤៧ខ្នងផ្ទះ អ្នកចូលរួម ១៣៤នាក់ ស្រី ៧៩នាក់ ,បិទផ្ទាំងរូបភាព ៤៥ផ្ទាំង ,ចែកប័ណ្ណប្រកាស ១២៧សន្លឹក ,ម៉ាស់ ១៣៤បន្ទះ និងចែកសាប៊ូ ៥២ដុំ ។
សរុបរួមលទ្ធផលសកម្មភាពចុះអប់រំផ្សព្វផ្សាយក្នុងភូមិទាំងពីរខាងលើ សរុបចំនួន ១១២ខ្នងផ្ទះ អ្នកចូលរួម២៩១នាក់ , ស្រី ១៧១នាក់ ,បិទផ្ទាំរូបភាព ៩៧ ផ្ទាំង ,ចែកប័ណ្ណប្រកាស ២៣៩សន្លឹក , ម៉ាស់ ២៩១បន្ទះ និងចែកសាប៊ូ ១២៤ដុំ ៕