• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីសំណេះសំណាល និងផ្សព្វផ្សាយ ស្តីពី «សារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩»

នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ​ កាកបាទក្រហមកម្ពុជា​ និងក្រុមការងារ​ឥស្សរជនឆ្នើមថ្នាក់ជាតិ​ សហការជាមួយ​ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខារាជធានីភ្នំពេញ  បានរៀបចំពិធីសំណេះសំណាល​ និងផ្សព្វផ្សាយ​ ស្តីពី​ «សារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩»​ ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួចចំនួន ៣៦នាក់ នៅភូមិពុទ្រា សង្កាត់គោករការ ខណ្ឌព្រែកព្មៅ។ ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហុមកម្ពុជា លោក ជិន ប៊ុនធឿន នាយកប្រត្តិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា​ ​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ ការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ និងការកោតសរសេីរចំពោះ​ស្ត្រីមានផ្ទៃពោះ​ និងស្ត្រីទេីបសម្រាលកូនទាំងអស់​ ដែលមានការយល់ដឹងយ៉ាងច្បាស់ពីសារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ​ បងប្អូនស្ត្រីទាំងអស់​ បានបង្ហាញពីសកម្មភាពទៅពិនិត្យផ្ទៃពោះទៀងទាត់​ ការទទួលបានថ្នាំជាតិដែក ការអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងការសម្រាលនៅមន្ទីរពេទ្យបង្អែក។ បន្ទាប់ពីសម្រាលរួច​ ត្រូវទៅពិនិត្យសុខភាពទាំងម្តាយ និងកូន តាមការកំណត់របស់គ្រូពេទ្យ​ និងទទួលថ្នាំបង្ការជំងឺ១១មុខ ហើយបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតដល់ទារកមានអាយុ ៦ខែ ព្រមទាំងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។

សូមបញ្ជាក់ថា​ ស្ត្រីទាំង​ ៣៨នាក់ បានទទួលវត្ថុអនុស្សាវរីយ៍​ពីកាកបាទក្រហមកម្ពុជា​ ក្នុង​ម្នាក់ៗទទួលបាន​ ៖ កន្សែងពោះគោធំ​ ១,​កន្សែងជូតខ្លួនទារក១; សាប៊ូ​ ២ដុំ,​ ជែលលាងដៃ​ ១ដប,​ ម៉ាស់​១០បន្ទះអាកុល១ដប ; អង្ករ​ ៣០គីឡូក្រាម,​ មី​ ១កេស,​ ទឹកសុទ្ឋ១កេស,​ ឃីត១កញ្ចប់ មាន (មុង​ ភួយ​ ក្រមា​ សារុង )​ និងថវិកា​ ៥០.០០០រៀល​ ជារបស់​សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ៕