• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីសម្ពោធអាគារស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជ័យសែនខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីសម្ពោធដាក់ អោយប្រើប្រាស់អាគារស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជ័យសែន និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០ គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ប្រធានកិត្តិយសអនុសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះវិហារ និងមានការចូល រួមពីឯកឧត្តម អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក អនុប្រធាននិងសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។

លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានថ្លែង អំណរគុណដល់សប្បុរសជន និងផ្តាំផ្ញើអោយបងប្អូនប្រជា ពលរដ្ឋថែរក្សាសុខភាព ការពារ ទប់ស្កាត់ជំងឺកូវិដ១៩ ជំងឺក្រុនចាញ់ គ្រុនឈីក និងគ្រោះមហន្តរាយផ្សេងៗដែលបានកើតឡើងជាយថាហេតុ។

នៅក្នុងឱកាសនោះផងដែរឯកត្តម មាស សុភា ប្រធានកិត្តិយសសាខាកាមបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលសម្តេចតែងគិតគូរពីសុខ ទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច។ឯកឧត្តមក៏បានបញ្ញាក់ ជូនសមាជិក សមាជិកា អំពីប្រវត្តិ តួនាទី របស់កាកបាទ ក្រហមដែលជាជំនួយការអោយអាជ្ញាធរសាធារណ និងបានសំណូមពរ អោយមន្រ្តីអនុសាខាខិតខំ ធ្វើការឆ្លើយយតប កាន់តែមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។ក្នុងនោះ ដែរឯកឧត្តម បានឧបត្ថម្ភកុំព្យួទ័រមួយគ្រឿង ម៉ាស៊ីនព្រីនមួយគ្រឿង ដល់អនុសាខា និងឧបត្តម្ភម៉ាស ចំនួន៥,៥០០ ដល់សាខាផងដែរ។

សម្ភាររផ្តល់ជូនប្រជាពលរដ្ឋក្នុងម្នាក់ៗរួមមាន៖អង្ករ២៥ គីឡូ មី១កេស ត្រីខ១ យួរ ទឹកស៊ីអីវ១ យួរ អាហារបំប៉ន ១០ កញ្ចប់ ទឹកសុទ្ធ១ កេស ទឹកផ្លែឈើ៥ កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា ១ និងថវិកា២០,០០០រៀល។

-យុវជនកាកបាទក្រហម១៥នាក់ អ្នកស្ម័គ្រចិត្ត១០ក្នុងម្នាក់ ៗ២០,០០០រៀល។

-យុវកាយរិទ្ធកម្ពុជា១០ ស.ស.យ.ក ១០ នាក់ ក្នុងម្នាក់ៗ ២០,០០០ រៀលគត់។