• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីសម្ពោធអណ្តូងស្នប់ដាក់ឲ្យប្រើប្រាស់នៅស្រុកកំរៀង ខេត្តបាត់ដំបង

នាព្រឹក ថ្ងៃព្រហស្បតិ៍ ២ រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៦ ខែសីហាឆ្នាំ២០២០សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានរៀបចំពិធីប្រគល់ទទួលអណ្តូងទឹកទាំង២អណ្តូងទឹកស្អាតសម្រាប់ប្រើប្រាស់ចំនួន២អណ្តូងដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាបាត់ដំបង ក្រោមវត្តមានឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខាឯកឧត្ដមបណ្ឌិតប៊ុត  គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។ឯកឧត្តម អ៊ុយ រី   និងឯកឧត្តមបណ្ឌិតប៊ុតគឹមស៊ាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ប្រធានកាកបាទក្រហមកម្ពុជា និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការចូលរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ជាពិសេស ការលាងដៃឱ្យបានញឹកញាប់  និងជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុល យកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ ហើយត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះជាដើម បើមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សាអណ្ដូងទឹកស្អាតឱ្យបានប្រើប្រាស់យូរអង្វែង និងត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ការពារកុំឱ្យកើតជំងឺគ្រុនចាញ់-គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ១៩។

ឯកឧត្តម ក៏បាននាំយកអំណោយមនុស្សធម៌របស់ភិក្ខុព្រហ្មជោតិសែម សុមុនី  ព្រះគ្រូចៅ អធិការវត្តឧត្តមត្រៃសិក្ខារាមតាមរយៈ សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូន ស្រ្តីមានកូនតូច-ផ្ទៃពោះដែល មានជីវភាពក្រីក្រសរុប១០ គ្រួសារ ផងដែរ។

អំណោយមនុស្សធម៌ផ្តល់ជូនស្រ្តីមានផ្ទៃពោះ-កូនតូចចំនួន១០គ្រួសារក្នុងម្នាក់ៗ ទទួលបាន អង្ករ ២០គីឡូក្រាម ត្រីខ១០កំប៉ុង មី ១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ១យួរ ក្រមា១ ឃីត ១កញ្ចប់ សម្ភារការពារមេរោគកូវីដ១៩និងថវិកាមួយចំនួននិងបានឧបត្ថម្ភបុគ្គលិកពេទ្យនៃមណ្ឌលសុខភាពតាក្រីចំនួន៩នាក់ក្នុងម្នាក់ៗ សារុង១ថវិកា២០,០០០៛ឧបត្ថម្ភមណ្ឌលសុខភាពតាក្រី-ទឹកអាកុលចំនួន៣០លីត្រ, -ម៉ាស ៥ប្រអប់ -សាប៊ូ២០ដុំ,-ខិតបណ្ណកូវីដ-១៩ចំនួន២០០សន្លឹកនិងថវិកាចំនួន២០០,០០០រៀល  និងបានឧបត្ថម្ភយុវជន អ្នកស្មគ្រ័ចិត្ត កាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋចូលរួម ក្រមា និងថវិកាមួយចំនួនផងដែរ។