• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

ពិធីសម្ពោធអណ្ដូងទឹកស្អាត ជូនដល់ប្រជាពលរដ្ឋក្នុងឃុំស្រែឈូក ស្រុកកែវសីមា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ​២០២០ ​ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការ​សាខាខេត្តមណ្ឌលគីរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអណ្ដូងទឹកស្អាត ជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋ​ប្រើប្រាស់មកពីភូមិរណែង និងភូមិព្រះ ដែលមានប្រជាជនសរុបចំនួន ៤៣៥គ្រួសារ និងនាំយកនូវអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ​មួយចំនួន ចែកជូនប្រជាពលរដ្ឋ​ សរុបចំនួន ៤៣គ្រួសារពិធីនេះ ប្រព្រឹត្តទៅនៅក្នុងភូមិរណែងក្នុង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​។​

ក្នុងឱកាសនោះដែរ ឯកឧត្តម បានពាំ​នាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះ​ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ប្រជាពលរដ្ឋ​ដែលខ្វះខាតទឹកប្រើប្រាស់ជាចាំបាច់ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម ប្រធាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តា​ប្រើប្រាស់​ទឹកដោយសន្សំសំចៃ ជួយថែរក្សាអណ្ដូងទឹកឲ្យបានល្អ ជៀសវាងមានការខូចខាត រួមគ្នា​សម្អាត​បរិស្ថាន​ជុំវិញទីធ្លាអណ្ដូងទឹក ក៏ដូចជាជុំវិញផ្ទះឲ្យមានសណ្ដាប់ធ្នាប់ល្អ និងបន្តការប្រើប្រាស់អណ្ដូងទឹកនេះឲ្យបានគ្រប់ៗគ្នា។ ទន្ទឹមនឹង​នេះដែរ សូមមេត្តាគោរពច្បាប់ចរាចរណ៍ផ្លូវគោក មានអនាម័យក្នុងការរស់នៅ សម្អាត​និងលាងដែរជាមួយសាប៊ូ ជៀសវាង​ការនាំឲ្យកើតមានជំងឺផ្សេងៗ ជាពិសេស​ជំងឺឆ្លងកូវីដ១៩ COVID-19 ដែលធ្វើឲ្យ​ប្រទេសនៅលើពិភពលោកមានការព្រួយបារម្ភ ក៏ដូចជាប្រទេសកម្ពុជា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។​

អំណោយ​ដែលផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង អាវយឺត១ សាប៊ូលាងដៃចំនួន ១ដុំ ម៉ាស់ចំនួន៣ និងថវិកាមួយចំនួន​ផងដែរ​៕