• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីផ្សព្វផ្សាយប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជានៅខេត្តព្រៃវែង

សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា និងសហការី បានចុះផ្សព្វផ្សាយប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ “ខ្ញុំ ❤ សន្តិភាព- និងកាកបាទក្រហមកម្ពុជា” ដើម្បីអបអរសាទរ ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ នៅសាលាបឋមសិក្សាចំនួន ២ គឺបឋមសិក្សារោងដំរី និងបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុងដែលមានសិស្សចូលរួមសរុប ៨២នាក់ ស្រី ៥១នាក់។