• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់-ទទួលបច្ច័យពីសម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះសង្ឃនាយករង និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់-ទទួលបច្ច័យចំនួន ១០លានរៀល ពីសម្ដេចព្រះមង្គលទេព្វាចារ្យ​ វង្ស​ អានេតា​ ព្រះសង្ឃនាយករង និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ពិធីនេះបានប្រព្រឹត្តទៅដោយមានការនិមន្ត និងអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ព្រះមន្ត្រីសង្ឃ សមាជិកសមាជិការគណៈកម្មាធិការសាខា និងមន្ត្រីក្រុមប្រតិបត្តិសាខាជាច្រើនអង្គ/នាក់ផងដែរ ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានទូលប្រគេន និងពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករឭក ។ ឯកឧត្តមបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បាននិងកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ។ ឯកឧត្តមក៏បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដ៏ខ្ពង់ខ្ពស់បំផុត ទូលប្រគេនចំពោះសម្តេចព្រះមង្គលទេព្វាចារ្យ ដែលសម្តេចមានព្រះទ័យជ្រះថ្លា បានបរិច្ចាគនូវអំណោយសប្បុរសធម៌ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់ទុកជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌របស់ខេត្ត ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធានក៏បានសន្យាថា សាខានឹងចាត់ចែងប្រើប្រាស់អំណោយទាំងនេះឲ្យមានតម្លាភាព ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួបនូវការលំបាកខ្វះខាត និងជួបគ្រោះមហន្តរាយផ្សេងៗ ដោយគ្មានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬ និន្នាការនយោបាយអ្វីឡើយ ៕