
ពិធីប្រគល់អំណោយមនុស្សធម៌របស់សាខាកក្រកខេត្តកំពត ជូនដល់អនុសាខាកក្រកទាំង៨ ក្រុង ស្រុក
នាព្រឹកថ្ងៃចន្ទ ទី៣០ ខែ មីនា ឆ្នាំ ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាកំពត បានរៀបចំពិធីប្រគល់អង្ករ អាល់កុល សាប៊ូដុសខ្លួន និងខិតប័ណ្ណ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង ស្រុកទាំង៨ នៅក្នុងបរិវេណសាលាខេត្តកំពត។ សម្ភារៈដែលអនុសាខានីមួយៗទទួលបានរួមមាន ៖
១.អនុសាខាកក្រក ក្រុងកំពត អង្ករ១២០គីឡូក្រាម អាល់កុលចំនួន២០ លីត្រនិង៥០ដបតូច ខិតប័ណ្ណ ៥០សន្លឹក និងសាប៊ូដុសខ្លួនចំនួន ៤០ដុំ ។
២.អនុសាខាកក្រក ស្រុកទឹកឈូអង្ករ៩២០គីឡូក្រាម អាល់កុលចំនួន២០ លីត្រ និង៥០ដបតូច ខិតប័ណ្ណ ៥០សន្លឹក និងសាប៊ូដុសខ្លួនចំនួន ៤០ដុំ ។
៣.អនុសាខាកក្រក ស្រុកឈូកអង្ករ២,៨៦០គីឡូក្រាម អាល់កុលចំនួន២០ លីត្រ និង៥០ដបតូច ខិតប័ណ្ណ ៥០សន្លឹក និងសាប៊ូដុសខ្លួនចំនួន ៤០ដុំ ។
៤.អនុសាខាកក្រក ស្រុកជុំគីរី អង្ករ១,៤៦០គីឡូក្រាម អាល់កុលចំនួន២០ លីត្រ និង៥០ដបតូច ខិតប័ណ្ណ ៥០សន្លឹក និងសាប៊ូដុសខ្លួនចំនួន ៤០ដុំ ។
៥.អនុសាខាកក្រក ស្រុកដងទង់ អង្ករ៣,៤០០គីឡូក្រាម អាល់កុលចំនួន២០ លីត្រ និង៥០ដបតូច ខិតប័ណ្ណ ៥០សន្លឹក និងសាប៊ូដុសខ្លួនចំនួន ៤០ដុំ ។
៦.អនុសាខាកក្រក ស្រុកអង្គរជ័យ អង្ករ១,៣២០គីឡូក្រាម អាល់កុលចំនួន២០ លីត្រ និង៥០ដបតូច ខិតប័ណ្ណ ៥០សន្លឹក និងសាប៊ូដុសខ្លួនចំនួន ៤០ដុំ ។
៧.អនុសាខាកក្រក ស្រុកបន្ទាយមាស អង្ករ២,៦០០គីឡូក្រាម អាល់កុលចំនួន២០ លីត្រ និង៥០ដបតូច ខិតប័ណ្ណ ៥០សន្លឹក និងសាប៊ូដុសខ្លួនចំនួន ៤០ដុំ ។
៨.អនុសាខាកក្រក ស្រុកកំពង់ត្រាច អង្ករ១,១៤០គីឡូក្រាម អាល់កុលចំនួន២០ លីត្រ និង៥០ដបតូច ខិតប័ណ្ណ ៥០សន្លឹក និងសាប៊ូដុសខ្លួនចំនួន ៤០ដុំ ។
នាឱកាសនេះឯកឧត្តម បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសាខា និងអនុសាខាទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ ឯកឧត្តម ក៏បានជម្រាបជូនពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅកម្ពុជាយើង ក៏ដូចជាលើពិភពលោក ដោយសំណូមពរឲ្យបងប្អូនមន្ត្រី បុគ្គលិកទាំងអស់យកចិត្តទុកដាក់គិតគូរពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន និងអនុវត្តតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ(Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង ឯកឧត្តមបានផ្តាំផ្ញើដល់អនុសាខាក្រុង ស្រុកទាំងអស់យកអំណោយនេះទៅចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរៀងៗខ្លួន ដោយតម្លាភាព ។