• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

ពិធីប្រគល់អំណោយជូនប្រជាជនងាយរងគ្រោះនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នេះលោក សំ លាងទ្រី អនុប្រធានគណ:កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្រ្តីម៉េម៉ាយ សរុបចំនួន ៣២ គ្រួសារ មកពីភូមិទាំង៦ ក្នុងឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។នៅក្នុងឱកាសនោះដែរលោក សំ លាងទ្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពល រដ្ឋជានិច្ច

” ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ លោកសំ លាងទ្រី ក៏បានផ្តាំផ្ញើសុំឱ្យបងប្អូនពុកម៉ែ ចូលរួមថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការ ចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ ២៥គីឡូក្រាម មី ១ កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០,០០០រៀល ទឹកក្រូចកូកាកូឡារបស់លោក សំ លាងទ្រី ផ្តល់ជូនម្នាក់ ៤ កំប៉ុង ។
-ក្នុងនោះគ្រួសារអាទិភាព ២ គ្រួសារ ថវិកា២០០,០០០ រៀល ក្នុងនោះថវិកា លោក សំលាងទ្រី ១០០,០០០រៀល។
-ប្រគេនព្រះសង្ឃនៅវត្តសំឡាញ អង្ករ ៥០ គីឡូ មី២ កេស ត្រីខ២ យួរ ទឹកស៊ីអីវ២ យួរ ថវិកា ១០០,០០០ សម្ភារនិងថវិកាលោក សំ លាង