• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់អណ្តូងជូនប្រជាជនស្រុកថ្ពងខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាន សម្ពោធឱ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន ១៥ អណ្តូង ( ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ) ក្រោមវត្តមានឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ រស់នៅក្នុងឃុំចំនួន៣ គឺឃុំប្រាំបីម៉ុម ឃុំទ័ពមាននិងឃុំយាអង្គ នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ក្នុងឱកាសប្រគល់អណ្តូងទឹកនោះ ឯកឧត្តម បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកជូនលោកយាយលោកតា និងសូមផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អពិសេសត្រូវបរិភោគទឹកដាំពុះនិងចូលរួមដាំដំណាំ ឬបន្លែផ្សេងៗនៅក្បែរអណ្តូងដើម្បីជាប្រយោជន៍ដល់គ្រួសារ និងសហគមន៍ហើយត្រូវថែរក្សារាល់សមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។

ប្រជាពលរដ្ឋដែលចូលរួមក្នុងឱកាសនោះ ម្នាក់ៗទទួលបាន សាប៊ូ ២ដុំ ។ ក្រោយពីទទួលបានសមិទ្ធផលនេះបានសំដែងនូវក្តីរំភើបរីករាយ ដោយបានការយកចិត្តទុកដាក់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ហើយដែលពួកគាត់មិនពិបាកទៅរែកទឹកអូរនៅឆ្ងាយផ្ទះ ឬចំណាយថវិកាទិញ ទឹកគេដូចមុនទៀតឡើយ។

បន្ទាប់ពីសម្ពោធអណ្តូងទឹកស្អាតឲ្យប្រជាពលរដ្ឋប្រើប្រាស់រួម ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៥ គ្រួសារ ស្ថិតនៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ។

សម្ភារៈដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង និងថវិកាចំនួន ២០.០០០រៀល ។