• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់អណ្ដូងស្នប់ជូនដល់ប្រជាពលរដ្ឋនៅស្រុកកែវសីមា និងស្រុកកោះញែក

នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់អណ្ដូងស្នប់ចំនួន២៥អណ្ដូង ជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍នៅខេត្តមណ្ឌលគិរី ចំនួន ២ស្រុកគឺ ស្រុកកែវសីមា និងស្រុកកោះញែក៖  គឺ ឃុំមេម៉ង់ និងឃុំចុងផ្លាស់ ស្រុកកែវសីមា មានប្រជាពលរដ្ឋចំនួន ៣៣៣គ្រួសារ (ស្មើនឹង ១,៣៦៦នាក់)  .ឃុំណងឃិឡឹក និងឃុំស្រែហុយ  ស្រុកកោះញែក មានប្រជាពលរដ្ឋចំនួន ១០០គ្រួសារ (ស្មើនឹង ៤៨១នាក់)

ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។

ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានពាំ នាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខ បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ជាចាំបាច់ ដោយមិន ប្រកាន់ រើស អើង វណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សានូវអណ្ដូងទឹកស្អាតទាំងនេះ សម្អាត ជុំវិញ បរិវេណ នៃទីធ្លាអណ្ដូង ចូលរួមសាមគ្គីគ្នាដើម្បីអនាម័យភូមិឃុំ ឬសហគមន៍ទាំងមូល ឲ្យបាននូវទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ទន្ទឹមនឹង នេះដែរ សូមប្រជាពលរដ្ឋទាំងអស់ ថែរក្សា អនាម័យ បរិស្ថាន ជុំវិញផ្ទះ ការពារកុំឲ្យមូសខ្លាឬមូសដែកគោលញីខាំ ជៀសវាងកើតជំងឺ គ្រុនចាញ់ -គ្រុនឈាម ឬជំងឺឆ្លងផ្សេងៗ ព្រោះរដូវនេះជារដូវវស្សារ កុំប្រើប្រាស់គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង លាងដៃឲ្យបានស្អាត ជានិច្ចដើម្បីបង្ការជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ -១៩ ជាជំងឺមួយដែលធ្វើឲ្យពិភពលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភផងដែរនោះ ដោយអនុវត្តនូវវិធីងាយៗតាមការណែនាំរបស់ក្រសួងសុខាភិបាល។

 

ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋទាំងអស់ មានសេចក្ដីសោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលបានប្រគល់នូវអណ្ដូងទឹកស្អាតទាំងនេះជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងសូមជូនពរដល់សម្ដេចប្រធាន និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាទាំងមូល ឲ្យ មានសុខភាពល្អ បរិបូរណ៍ កម្លាំង ពលំ មាំមួន ប្រាជ្ញា ឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច ទទួលបាន តែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

សូមបញ្ជាក់ថា៖ ក្រៅពីរៀបចំពិធីប្រគល់អណ្ដូងស្នប់ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ក៏បានផ្ដល់ជូននូវអំណោយមនុស្សធម៌មួយចំនួនដែលរួមមានៈ អង្ករ ២៥គីឡូ មី ១២កញ្ចប់ ត្រីខ ១០កំប៉ុង ទឹកត្រី ៣ដប ទឹកស៊ីអ៉ីវ ៣ដប មុង១ ភួយ១  សារុង១ ក្រមា១ អាវយឺត៣ ម៉ាស់៥ និងសាប៊ូលាងដៃចំនួន ១ដុំផងដែរ៕