• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់វិញ្ញាណបនបត្រសមាជិកភាពជូនមន្ទីរពេទ្យកាល់ម៉ែត

នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញប្រគល់វិញ្ញាណបនបត្រសមាជិកភាពជូនមន្ទីរពេទ្យកាល់ម៉ែតលើកទី១២ចំនួន ១៣១៣រូបគិតជាទឹកប្រាក់ចំនួន  ១៣,៧៣២,០០០រៀល និង១៥៥ដុល្លារអាមេរិក។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលបាទក្រហមកម្ពុជា។ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យកាល់កាល់ម៉ែត

ដែលបានលះបង់កម្លាំងកាយ-ចិត្តជួយប្រជាពលរដ្ឋកម្ពុជា និងបានកៀរគររកមូលនិធិតាមរយៈសមាជិកភាពជូនកាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ។ លោកជំទាវ បានបន្ថែមទៀតថា សមាជិកភាពមាន៣ប្រភេទ គឺ សមាជិកកិត្តិយស សមាជិកឧបការី និងសមាជិកទ្រទ្រង់ មាន៧ថ្នាក់ ចាប់ពី ៣,០០០រៀល រហូតដល់ ២០០,០០០រៀល ក្នុង១ឆ្នាំ។

ជួយគ្នានេះដែរ សាស្ត្រាចារ្យ កុយ វ៉ាន់នី ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យកាល់ម៉ែត បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក មន្ទីរពេទ្យកាល់ម៉ែត សូមថ្លែងអំណរគុណកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែជួយដល់អ្នកជំងឺដែលសម្រាកក្នុងមន្ទីរពេទ្យ និងបានឧបត្ថម្ភជាសម្ភារ:និងថវិកាជូនមន្ទីរពេទ្យជាច្រើនដង និងសូមជូនពរដល់មន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់នូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕