• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់ម៉ាស អាល់កុល និងថ្នាំបុរាណចិនដល់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ឃុំ សង្កាត់ទាំង៩៣ និងក្រុង ស្រុក ចំនួន៩ នៅខេត្តកំពត

នៅរសៀលថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១  ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តកំពត បានប្រគល់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន រួមមាន អាល់កុលចំនួន៨១០លីត្រ និងម៉ាសចំនួន១,១១០ប្រអប់ ស្មើនឹង៩៣,៥០០បន្ទះ ថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ-១៩ ចំនួន៥២៨ប្រអប់ ជូនដល់មណ្ឌលសុខភាពចំនួន៦៦ មណ្ឌល មន្ទីរពេទ្យបង្អែកស្រុក៤ និងមន្ទីរពេទ្យបង្អែកខេត្តចំនួន១ ឃុំ សង្កាត់ទាំង៩៣ និងក្រុង ស្រុក ៩ សម្រាប់ប្រើប្រាស់ក្នុងស្ថានភាពនៃការងារប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីត១៩ នៅក្នុងមូលដ្ឋាន ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមជាវ តាយ  បានលើកទឹកចិត្តរំលឹកដល់បុគ្គលិកមណ្ឌលសុខភាពទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់បន្ថែមទៀត ពិសេសត្រូវតាមដានអ្នកជំងឺដែលមកពិនិត្យ និងព្យាបាលឲ្យបានជាប្រចាំដើម្បីដើម្បីអនុវត្តតាមវិធានការសុខាភិបាលនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយសម្ភារៈទាំងអស់នេះ ក៏ត្រូវយកទៅ ប្រើប្រាស់ដើម្បីបង្ការទប់ស្កាត់កូវីដ១៩។

សូមបញ្ជាក់ថាអំណោយផ្តល់ជូនមាន÷

– មណ្ឌលសុខភាពនីមួយៗទទួលបានអាល់កុល ១០លីត្រ ម៉ាស១០ប្រអប់ស្មើនឹង៥០០បន្ទះ និងថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ-១៩ ចំនួន៨ប្រអប់

– មន្ទីរពេទ្យបង្អែកនីមួយៗទទួលបានម៉ាស២០ប្រអប់ស្មើនឹង១.០០០បន្ទះ និងអាល់កុល៣០លីត្រ

– អនុសាខាក្រុង ស្រុក នីមួយៗទទួលបានម៉ាស២០ប្រអប់ស្មើនឹង១.០០០បន្ទះ និង

– ឃុំ សង្កាត់ចំនួន៩៣ ឃុំសង្កាត់នីមួយៗទទួលបានម៉ាសចំនួន១០ប្រអប់ស្មើនឹង៥០០បន្ទះ ផងដែរ៕