• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់ម៉ាស់ សម្ភារ: អប់រំផ្សព្វផ្សាយ ស្តីពីជំងឺកូវីដ-១៩ និងពីការត្រៀមបង្ការគ្រោះមហន្តរាយ ជូនអនុសាខាកាកបាទក្រហមកម្ពុជា ទាំង៧ស្រុក-ក្រុង នៃខេត្តពោធិ៍សាត់

នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលមានការយកចិត្តទុក្ខដាក់ពីឯកឧត្តមបណ្ឌិត ម៉ៅ ធនិនប្រធានគណៈកម្មាធិការសាខាបានចាត់ លោកវ៉ាន់ ហ៊ាង នាយកសាខា ធ្វើពិធីប្រគល់ម៉ាស់ រួមជាមួយសម្ភារ: អប់រំផ្សព្វផ្សាយ ស្តីពីជំងឺកូវីដ-១៩  និងពីការត្រៀមបង្ការគ្រោះមហន្តរាយ ជូនអនុសាខាកាកបាទក្រហមកម្ពុជា ទាំង៧ស្រុក-ក្រុង ដែរមានការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

សម្ភារៈប្រគល់ជូនរួមមាន៖

-ម៉ាស់ ១៧៥០០ ម៉ាស់

-៣កុំ ៣ការពារ ចំនួន ៣៥០សន្លឹក

-ប័ណ្ណប្រកាស២មុខ ១៤០ សន្លឹក

-ខិតប័ណ្ណកាត់បន្ថយគ្រោះមហន្តរាយចំនួន ៧០០សសន្លឹក

-វិធានការការពារខ្លួនពីកូវីដ-១៩ ១៤ផ្ទាំងធំ

-ខិតប័ណ្ណយល់ដឺងពីរវិការរភាព៣៥០ សន្លឹក