• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់ម៉ាស់ និងឯកសារផ្សព្វផ្សាយអំពីជំងឺកូវីដ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង

នៅថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១នេះ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាបានប្រគល់ម៉ាស់ និងសម្ភារផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩បន្ថែមទៀតដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ក្នុងឱកាសនៃពិធីប្រគល់-ទទួលសម្ភារទាំងនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំសួរសុខទុក្ខក្តីនឹករលឹកនិងការកោតសរសើរចំពោះសកម្មភាពរបស់សាខាទាំង ២៥រាជធានី-ខេត្ត ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩

តាមរយៈ ការអប់រំផ្សព្វផ្សាយតាមផ្ទះ, ប្រជុំក្រុមតូច, ចែកបណ្ណផ្សព្វផ្សាយ, បិទផ្ទាំងរូបភាពតាមទីសាធារណៈ, ចាក់ផ្សាយសារគន្លឹះតាមឧគ្ឃោសនសព្ទ, បញ្ជ្រាបសារគន្លឹះស្តីពីការបង្ហារជំងឺកូវីដ-១៩ និងការចំណាកស្រុកដោយសុវត្ថិភាព។ល។ សូមបញ្ជាក់ថា សាខានីមួយៗទទួលបាន ម៉ាស់ចំនួន ១ម៉ឺនម៉ាស់, បណ្ណប្រកាស “៣ការពារ ៣កុំ ២ចូលរួម” ចំនួន ៥០០សន្លឹក, បណ្ណប្រកាស “រស់នៅធម្មតា តាមបែបគន្លងថ្មី” ចំនួន ៥០០សន្លឹក។

គួររំលឹកថា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១កន្លងទៅ ទីស្នាក់ការកណ្តាលបានបែងចែកជូន សាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្ត ចំនួន២០ ដែលប៉ះពាល់ដោយ “ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ” និងមានជំងឺកូវីដ-១៩ ទទួលបានបណ្ណប្រកាសប្រភេទនីមួយៗចាប់ពី ១ពាន់ ដល់ ៣ពាន់សន្លឹក ក្នុងមួយសាខាៗ។ ដោយឡែក ខេត្តចំនួន៥ ដែលពុំមានករណីជំងឺកូវីដ-១៩ ទទួលបានបណ្ណប្រកាសប្រភេទនីមួយៗចំនួន ១ពាន់សន្លឹក ក្នុងមួយសាខាៗ៕