• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់ម៉ាស់ និងសម្ភារៈផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ដល់អនុសាខាទាំង៦ ក្នុងខេត្តក្រចេះ

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការី បានប្រគល់ម៉ាស់ក្រណាត់(អាចបោកទឹកប្រើឡើងវិញបាន) ចំនួន ១៥.០០០ម៉ាស់ ជែលលាងដៃ៦កេស និងផ្ទាំងរូបភាពតូច-ធំ ចំនួន ១.១០០សន្លឹក សម្រាប់ការអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែល មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ការិយាល័យអប់រំយុវជន និងកីឡា ក្រុង-ស្រុកទាំង៦ ក្នុងខេត្តក្រចេះ ដើម្បីរៀបចំបែងចែកបន្តទៅតាមវិទ្យាល័យ និងអនុវិទ្យាល័យ សរុបចំនួន៥៥សាលា ដែល និងត្រូវបើកដំណើរឱ្យសិស្សចូលរៀនវិញនៅពេលខាងមុខនេះ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន ក៏បានសំណូមពរដល់បងប្អូនមន្ត្រីបុគ្គលិកទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស ៣កុំ ៣ការពារ និង២ចូលរួម ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ជាពិសេសលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែល និងត្រូវដំណើរការចូលរៀនឡើងវិញនាពេលខាងមុខនេះ ៕