• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់ផ្ទះ និងបង្គន់អនាម័យជូនប្រជាជនទីទ័លក្រ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង

នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ និងបង្គន់អនាម័យ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ជញ្ជាំង និងដំបូលប្រក់សង្កសី ជាអំណោយ របស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ និងជនពិការ នៅស្រុកពោធិ៍រៀង(ផ្ទះ ២ខ្នង និងបង្គន់ ១)។នាឱកាសនោះ ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងឆ្លើយថាទេចំពោះគ្រឿងញៀន គោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ចួន ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩នេះឱ្យសោះ បើទោះបីជាកម្ពុជាមិនទាន់រកឃើញករណីឆ្លងថ្មីទៀតរយៈពេលកន្លងមកនេះក៏ដោយ។

ឆ្លៀតក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា បានបញ្រ្ជាបការផ្សព្វផ្សាយអំពីគម្រោងស្ការទំនាក់ទំនងគ្រួសារ គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម បដិរូបកាកបាទក្រហម និងការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺជំងឺកូវីដ១៩ (Covid-19) ដែលមានអ្នកចូលរួមសរុប ១១២នាក់ ស្រី ៥៩នាក់ និងបានបង្ហាញបន្ថែមអំពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ។ សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែមក្នុង ១គ្រួសារ ទទួលបាន៖
អំណោយ កក្រកៈ អង្ករ ២៥គ.ក និងអាវ ៥
អំណោយសាខាខេត្តៈ សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈដំណេក ១ឈុត មី ១កេស ត្រី ខ ១យួរ និងថវិកាចំនួន ១០០,០០០រៀល។
ចំពោះគ្រួសារចំនួន ២គ្រួសារ នៅស្រុកពោធិ៍រៀង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែម ១គ្រួសារ ចំនួន ១០០,០០០រៀល។

*សូមបញ្ជាក់៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានផ្តល់ផ្ទះចំនួន ១៣០ខ្នង និងបង្គន់អនាម័យចំនួន ១១៧បង្គន់ ដល់គ្រួសារចាស់ជរាគ្មានទីពឹង ទុរគតជន ស្ត្រីមេម៉ាយក្រីក្រ ជនពិការ និងគ្រួសារក្រីក្រ នៅអនុសាខាក្រុង ស្រុកទាំង១៣ ចាប់ពីឆ្នាំ២០១៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដែលប្រើប្រាស់មូលនិធិសាខាផ្ទាល់។