• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់ផ្ទះ ជូនប្រជាជនទីទ័លក្រនៅសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់

នៅព្រឹកថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ឯកឧត្ដម ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ សមាជិក សមាជិកាគណ:កម្មាធិការសាខា បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់ទទួលផ្ទះ២ខ្នង ជូនប្រជាពលរដ្ឋទីទ័លក្រ ២គ្រួសារ៖

១. អុំស្រី ប៉ែន មិត្ត អាយុ ៦៩ឆ្នាំ រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់

២.អុំម៉ៅ ស៊ីម អាយុ ៦៧ឆ្នាំ រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

ក្នុងឱកាសនោះដែរ ឯកឧត្តមបានកើនរំលឹកដល់ប្រជាពលរដ្ឋ អំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រកាន់យកនូវវិធានការការពារខ្លួនពីកូវីដ-១៩ ដូចខាងក្រោម ៖៣ការពារ (១. ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

២.ស្កេនកូដទីតាំងទប់ស្កាត់កូវីដ-១៩ )៕

អំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ អង្ករ ២៥គ.ក្រ, មី ១កេស,  ត្រីខ ១០កំប៉ុង, មុង ១  ភួយ ១ សារុង ១ ក្រមា ១ , និងថវិកា ១០ម៉ឺនរៀល និង ក្នុង១គ្រួសា និងថវិកា១០ ម៉ឺនរៀល ៕