• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់ផ្ទះ ចំនួន ៤ខ្នង និងបង្គន់អនាម័យដល់គ្រួសារងាយរងគ្រោះបំផុតនៅស្រុកពាមជរ និងស្រុកព្រះស្តេច

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការសាខាចុះសួរសុខទុក្ខ ប្រគល់ផ្ទះចំនួន៤ខ្នង ទំហំ៤មx៦ម ធ្វើអំពីឈើ ជញ្ជាំង និងដំបូលប្រក់សង្កសី និងបង្គន់អនាម័យ ចំនួន ៤ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារស្ត្រីមេម៉ាយ១គ្រួសារ និងចាស់ជរាឥតទីពឹង៣គ្រួសារ នៅស្រុកពាមជរ និងស្រុកព្រះស្តេច។  ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សាខាក៏បានផ្តល់ជូននូវអង្ករ២៥គ.ក ឃីត១ កញ្ចប់(មុង ភួយ សារុងក្រមា) មី១កេស ត្រីខ ១យួរ ឃីតអនាម័យ១កញ្ចប់ (ជែល សាប៊ូ ម៉ាស់) ទឹកបរិសុទ្ធប្លូស៊ី ចំណុះ ១,៥លីត្រ៦ដប កន្ថោរ១ និងថវិកាចំនួន១០០,០០០រៀល។

-លោក ជា កក្កដា សមាជិកគណៈកម្មាធិការសាខាខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមដល់គ្រួសារនៅឃុំរំចេក និងឃុំក្រាំងស្វាយ ក្នុង ១គ្រួសារ ចំនួន ៥០,០០០រៀល។

-អនុសាខាស្រុកព្រះស្តេច បានផ្តល់សម្ភារៈបន្ថែម ១គ្រួសារ ទទួលបានៈ អង្ករ ២០គ.ក សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈដំណេក ១ឈុត ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ២យួរ និងថវិកាចំនួន ៥០,០០០រៀល។

-ក្រុមកាកបាទក្រហមឃុំរំចេក និងឃុំក្រាំងស្វាយ បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០,០០០រៀល។