• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់ផ្ទះ១ខ្នង និងចុះសួរសុខទុក្ខចាស់ឥតទីពឹងនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល ផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋទីទ័លក្រ ១គ្រួសា១ ក្នុងស្រុកជលគិរី និងចុះសួរសុខទុក្ខចាស់ឥតទីពឹងចំនួន ៨គ្រួសារ រស់នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមជាមួយ លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានពាំនាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ ពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ ទាំងអស់ ព្រមទាំងសូមផ្តាំផ្ញើឱ្យយកចិត្តទុកដាក់គិតគូរលើក កម្ពស់ជីវភាពគ្រួសារ ត្រូវខិតខំប្រកបរបចិញ្ចឹមជីវិត ជាពិសេស ថែទាំសុខភាពឱ្យបានល្អ ពិសា ទឹកឆ្អិនដាំពុះ មានអនាម័យក្នុងការរស់នៅ និងគេងក្នុងមុងជានិច្ច ជៀសវាងជំងឺគ្រុនឈាម-គ្រុនចាញ់ ដែលកំពុងរាលដាលលើមនុស្សគ្រប់វ័យ។ម្យ៉ាងទៀត ត្រូវការពារខ្លួនពីការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗ និងអនុវត្តគោលការណ៍ ៣ការពារ ៣កុំ ។

អំណោយទាំងនោះរួមមាន ៖ អង្ករ ២៥គ.ក្រ, មី ១កេះ, ត្រីខ ១០កំប៉ុង, មុង ១ ភួយ ១ សារុង ១ ក្រមា ១ , សាប៊ូ ដុសខ្លួន ១ដំ, ជែលសម្រាប់លាងដៃ ១ដបតូច សម្ភារៈផ្ទះបាយ មួយឈុតធំ និងថវិកា ១០ម៉ឺនរៀល ដោយឡែក ចាស់ៗឥតទីពឹងដែលរស់នៅជិតខាងចំនួន ៨គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គ.ក្រ, មី ១កេះ, ត្រីខ ១០កំប៉ុង, មុង ១ ភួយ ១ សារុង ១ ក្រមា ១ , សាប៊ូ ដុសខ្លួន ១ដំ, ជែលសម្រាប់លាងដៃ ១ដបតូច និងថវិកា ២ម៉ឺនរៀល៕