• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

ពិធីប្រគល់ផ្ទះមនុស្សធម៌ទី៣៤ដល់គ្រួសារទីទ័លក្រនៅភូមិត្រពាំងត្រល់ខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧នេះ លោកជំទាវ​ គួយ ណាលីន​ ឃឹមប៊ុនសុង​ អនុប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្ត​សៀមរាប និង​សហការី បាន​អញ្ជើញចុះជួប​សំណេះសំណាល​ និង​ប្រគល់ផ្ទះ​មនុស្សធម៌​ទី៣៤ ដែល​ផ្ដួចផ្ដើម​ដោយ​ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធាន​គណៈកម្មាធិការ​សាខា ផ្ទះនេះមានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ​ ប្រក់ស័ង្កសី ជូនគ្រួសារលោក យុង ជា អាយុ៣៥ឆ្នាំ មាន​ភរិយាឈ្មោះ នង សុឃន់ អាយុ ៣៣ឆ្នាំ មានកូន៣នាក់ (ស្រី១នាក់) គ្រួសារទីទ័ល​ក្រ បច្ចុប្បន្នស៊ី​ឈ្នួលគេ​ដើម្បីទ្រទ្រង់​ជីវគ្រួសារ​ រស់នៅ​ភូមិត្រពាំង​ត្រល់ ឃុំអន្លង់​សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

មានប្រសាសន៍ក្នុង​ឱកាសនោះ លោកជំទាវ​អនុប្រធាន​គណៈកម្មាធិការ​សាខា បានពាំនាំ​នូវការផ្ដាំផ្ញើសួរសុខទុក្ខពី​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​តែងតែយកចិត្តទុកដាក់គិតគូរ​ចំពោះសុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់​វណ្ណៈ ពណ៌សម្បុរ ជំនឿ​សាសនា ឬនិន្នាការនយោបាយ​ណាមួយ​ឡើយ។ លោកជំទាវ​ ក៏បានផ្តាំ​ផ្ញើដល់ សមាជិកគ្រួសារ ត្រូវចេះ​សម្អាត ថែរក្សាផ្ទះថ្មីនេះដើម្បីបាន​ជាជម្រក​ដ៏កក់ក្តៅ​តរៀងទៅ។

អំណោយមនុស្សធម៌បន្ថែមរួមមាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួន។ សម្រាប់លោកតា លោកយាយ ដែល​អញ្ជើញចូលរួមម្នាក់ៗទទួលបានថវិកាមួយចំនួផងដែរ។