• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់ផ្ទះជូនប្រជាជនងាយរងគ្រោះបំផុតនៅស្រុកកំពង់ស្វាយខេត្តកំពង់ធំ

នៅព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមដំណើរជាមួយ លោក លោកស្រី សមាជិកសមាជិកាគណៈកម្មាធិការសាខា អនុសាខា ស្រុកកំពង់ស្វាយ បានសួរសុខទុក្ខ និងប្រគល់ផ្ទះទំហំ ៦×៧ម៉ែត្រ ដំបូលស័ង្កសី ជញ្ជាំងក្តារមុខ១ជ្រុង ចំនួន២ខ្នង និងអណ្តូង១គ្រឿងជូន៖ ១.ឈ្មោះឈួន វេត អាយុ៤២ឆ្នាំជាជនពិកា នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ទទួលបានផ្ទះ ៦×7m និងអណ្តូងស្នប់ប្រភេទធំ១គ្រឿង។២.ឈ្មោះ អ៊ុល វ៉ាន់អាយុ៤២ឆ្នាំ ផ្ទះ៤×៦

នៅភូមិតាធីវ ឃុំជ័យស្រុកកំពង់ស្វាយ ក្នុងឱកាសនោះដែរ បានសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ទៅចែកជូនដល់ ជនពិកា និងជនក្រីក្រ ដែលរងផលប៉ះពាល់ជំងឺ កូវីដ-១៩ សរុបចំនួន ២០គ្រួសារ មកពី ១ភូមិ ១ឃុំជ័យ ដែលបានចែកចាយ២ទីតាំង ដែលប្រគល់ផ្ទះមានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សុខ លូ បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

ទន្ទឹមនឹងនោះ ឯកឧត្ដម សុំអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ បន្តទៀត ។ ក្នុងពេលនេះដែរ សូមបងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនឈីក ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ។ ឯកឧត្តមក៏បានសុំឲ្យស្រ្តីទាំងអស់យកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធនឹងសុខភាពមាតា និងទារក ទៅមន្ទីរពេទ្យពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រមទាំងនាំកូនចៅទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ចំនួនតាមការកំណត់របស់គ្រូពេទ្យ ។

ជាមួយគ្នានោះ ឯកឧត្តមប្រធាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ម៉្យាងវិញទៀតសូមពុកម៉ែ បងប្អូនទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុ ជីវិតខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន រួមចំណែកការពារកាត់បន្ថយអត្រាគ្រោះថ្នាក់ ស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្គរ២៥គីឡូក្រាម មី១កេស

ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី១យួរ មី ១កេស សាប៊ូ១ដុំ ច្រាស១ ដោយឡែកគ្រួសារដែលទទួលផ្ទះទាំង២គ្រួសារ ទទួលបាន សម្ភារៈ បន្ថែម មាន ឃីត១

( មុង១ ភួយ១ សារុង១ ក្រម៉ា១ ឣាវយឺត២) កន្ទេល១ ឆ្នាំង២ ផងដែរ៕