• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋនៅស្រុកពញាឮ ខេត្តកណ្តាល

នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១  លោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះទៅស្រុកពញាឮ ដើម្បីប្រគល់ផ្ទះ ១ខ្នង ដែលសាខាបាន សាងសង់ជូនដល់គ្រួសារក្រីក្រ ព្រមទាំងបានឧបត្ថម្ភអំណោយជាសម្ភារ និងថវិកាមួយចំនួន ។ ជាមួយគ្នានេះ ប្រតិភូបានបន្តដំណើរទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ទៀត ដែលបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ២គ្រួសារ និងគ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ១គ្រួសារកាលពីសប្តាហ៍កន្លងមក ។

សម្ភារបានចែកជូនក្នុង១គ្រួសារៗមាន ៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកសុទ្ធ ១កេស ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ឃីត ១កញ្ចប់ ,ប្រេងឆា ១ដប ,ជែល ១ដប និងម៉ាស់ ១០បន្ទះ ។ ចំពោះអ្នករងគ្រោះ ដោយសារខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុង ១គ្រួសារ ក្រៅពីអំណោយខាងលើ សាខាក៏បានផ្តល់ជូនបន្ថែមនូវ កៅស៊ូតង់ ១ផ្ទាំង និងថវិកាចំនួន ៥០ម៉ឺនរៀល និងអ្នករងផលប៉ះពាល់ផ្ទះសម្បែងធ្ងន់ធ្ងរដោយសារខ្យល់កន្ត្រាក់ ១គ្រួសារ ឧបត្ថម្ភថវិកា ២០ម៉ឺនរៀល ។ ដោយឡែកគ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន ១គ្រួសារទៀត សាខាបានផ្តល់ជូនបន្ថែមកៅស៊ូតង់ ១ផ្ទាំង ថវិកាចំនួន ៥០ម៉ឺនរៀល និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពញាឮ បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ព្រមទាំងសម្ភារផ្ទះបាយមួយចំនួនផងដែរ ។

លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងក្តីនឹករឭក ។ លោកនាយកសាខាបានសំណូមពរដល់ ប្រជាពលរដ្ឋទាំងអស់ត្រូវ ថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវអនាម័យ៣ប្រការគឺ៖ ហូបស្អាត ,ផឹកស្អាត និងការរស់នៅស្អាត ពិសេសត្រូវចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ៖ ៣កុំនិង៣ការពារ ដើម្បីចូល រួមទាំងអស់គ្នាក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលដោយសារជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ផងដែរ ៕