• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់ផ្ទះជូនចាស់ជរាគ្មានទីពឹងនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី

នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា  រួមជាមួយ នឹងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ផ្ទះមនុស្សធម៌ចំនួន ១ខ្នង សង់អំពីឈើ ដំបូលស័ង្កសី ជញ្ជាំងឈើ ដែលមា នទំហំ បណ្ដោយ ៦,៥០ម៉ែត្រ x ទទឹង ៥ម៉ែត្រ ជូនដល់លោកយាយ ហង្ស ឆៃលី អាយុ ៧៨ឆ្នាំ ជាជនចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាតខ្លាំង ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។នាឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែ យកចិត្តទុកដាក់ គិតគូរ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ លើសពីនេះទៀត សូមលោកយាយខិតខំថែរក្សាផ្ទះមនុស្សធម៌នេះឲ្យបានល្អ ហើយគិតបញ្ហាសុខភាពជាចម្បង បរិភោគ អាហារដែលមានជីវជាតិ ផឹកទឹក ឆ្អិន ដែលដាំពុះ សម្អាត បរិស្ថាន ជុំវិញ ផ្ទះ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។

អំណោយ ដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១០កំប៉ុង មី ១កេស មុង១ សារុង១ ក្រមា១ ភួយ១ អាវយឺត២ សាប៊ូលាងដៃ ២ដុំ ម៉ាស់ចំនួន៦ ចានដែកចំនួន៣ ចានស្រាក១ ឆ្នាំងខ្ទះ២ ឆ្នាំងសម្ល២ និងថវិកាចំនួន ២០០,០០០រៀល៕