• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់ផ្ទះចំនួន ៦ខ្នង ដល់ប្រជាជនងាយរងគ្រោះបំផុតនៅឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ សាខា ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣៧គ្រួសារ និងប្រគល់ផ្ទះចំនួន ៦ខ្នង (ដែលមានលេខរៀងទី១៧០ដល់១៧៥ គិតត្រឹមពីដើមឆ្នាំ២០២០មកដល់ចុងឆ្នាំ២០២១) ធ្វើអំពីដែកប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ស្ថិតនៅក្នុងឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋទទួលបានផ្ទះក្នុងមួយគ្រួសាររួមមាន ៖ អង្ករ ២៥គីឡូក្រាម  មី ១កេស ត្រីខ ១០កំប៉ុងប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ភួយ ១ សារុង ១ ក្រម៉ា ១ មុង ១ សម្ភារៈផ្ទះបាយ១ឈុត និងថវិកាចំនួន ៥០,០០០រៀល។ក្នុងនោះអនុសាខាស្រុកបរសេដ្ឋក៏បានឧបត្ថម្ភសម្ភារៈផ្ទះបាយក្នុងមួយផ្ទះចំនួនមួយឈុតផងដែរ។

សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះក្នុង១គ្រួសាររួមមាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ និងថវិកា ២០,០០០រៀល៕