• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌របស់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល នៅវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល

នៅរសៀលថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូសាខា ចូលរួមក្នុងពិធីប្រគល់និងទទួលអំណោយមនុស្សធម៌របស់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល នៅវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ និមន្ត និងអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្ត ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា គ្រប់អនុសាខា កក្រក ក្រុង-ស្រុក និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណជាង១០០អង្គ/នាក់ ។

សម្ដេចព្រះឧត្តមមុនី ជា សំអាង មានសង្ឃដីកាថា សាលាអនុគណតាមបណ្ដាស្រុកក្រុង តែងបាន
ចូលរួមកៀងគរអំណោយពីសប្បុរសជននានាដើម្បីយកមកជួយឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចជាអនុសាខាក្រុង ស្រុកក្នុងខេត្តជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះថែមទាំងបានជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជួបការលំបាកផ្សេងៗដោយផ្ទាល់ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម​ គង់ សោភ័ណ្ឌ បានថ្លែងអំណរព្រះគុណដ៏ថ្លៃថ្លា ចំពោះទឹកព្រះទ័យយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចព្រះឧត្តមមុនី និងព្រះមន្ត្រីសង្ឃទូទាំងខេត្ត ដែលបានឧបត្ថម្ភអំណោយជាសម្ភារ និងថវិកា ជូនថល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងឱកាសនេះ ។ ឯកឧត្ដមបានបញ្ចាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។

អំណោយដែលសាខាទទួលបាននាពេលនេះរួមមាន ៖ មី ៨៤កេសតូច ,ទឹកសុទ្ធ ៥៨កេស ,ទឹកក្រូច ៥៥កេស និងថវិកាចំនួន ២០,០០០,០០០រៀល ” ម្ភៃលានរៀលគត់ ” ៕