• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់ទេយ្យទានរបស់ព្រះមេគុណខេត្តជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

សាខាកក្រកខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មាធិការសាខាបានទទួលអំណោយមនុស្សធម៌ពីព្រះសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តយស ព្រះមេគណខេត្ត និងព្រះតេជគុណ ព្រះអនុគណក្រុង ស្រុកទាំង ៨ បាននាំយកនូវមូលនិធិ រួមមានថវិកា ៣,១០០,០០០ រៀល អង្ករចំនួន១,១០០ គ.ក្រ និងសម្ភារប្រើប្រាស់ចម្រុះ១៤ មុខ ដល់សាខាដើម្បីត្រៀមបង្ការសម្រាប់ចែកជូនដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយនៅតាមក្រុង ស្រុក។ នេះជាកាយវិការដ៍ប្រពៃក្នុងការរួមចំណែកសកម្មភាពមនុស្សធម៌ ។

ហើយសម្ភារទាំងអស់នេះសាខា នឹងប្រគល់ជូនទៅអនុសាខា ក្រុង ស្រុក ដែលបច្ចយប្បន្ន មានធនធានតិចតួច ចំនួន ៣ គឺ៖ អនុសាខាក្រុង ស្វាយរៀង ស្រុកកំពង់រោទិ៍ និងស្រុកស្វាយទាប ដើម្បីត្រៀមឆ្លើយតប ដល់ ជនងាយរងគ្រោះ និង រងគ្រោះមហន្តរាយនៅតាមមូលដ្ឋានរបស់ខ្លួន ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ ព្រះសង្ឃគ្រប់អង្គ ដែលនេះជាការលើកទឹកចិត្តយ៉ាងធំធេងចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ការនាំយក អំណោយទាំងនេះទៅចាត់ចែងប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត កំពុងជួបការលំបាក និងត្រូវការជំនួយជាចាំបាច់ ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ព្រមទាំង ថ្នាក់ដឹកនាំ និងសហការីនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សូមបួងសួងប្រគេនថ្វាយព្រះពរ ដល់ ព្រះសង្ឃគ្រប់ ព្រះអង្គ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យ ព្រះពុទ្ធសាសនា ឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ ។ ហើយឯកឧត្តមសន្យាថាអំណោយទាំងអស់នេះសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នាឲ្យបានទាន់ ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន ។