• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកិត្តិយសអនុសាខាក្រុងបាវិត

សាខាកក្រកខេត្តស្វាយរៀង៖នៅរសៀលថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលាក្រុង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជាគណៈអធិបតីក្នុងពីធីប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកិត្តិយសអនុសាខាក្រុងបាវិតចំនួន ៨ នាក់ គណៈកម្មាធិការអនុសាខា ចំនួន ១១ នាក់ និងក្រុមកាកបាទក្រហមសង្កាត់ចំនួន ៣១ នាក់ សរុប ៥០នាក់ ស្រី ៨ នាក់ មកពី ៨ សង្កាត់ ។
បន្ទាប់ពីលោក សរ វណ្ណានាយកសាខា អាននូវសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈ កម្មាធិការអនុសាខាស្រុក រួចមកលោក លឹម សៀងហេង ប្រធានកិត្តយសអនុសាខាក្រុង មានចំណាប់អារម្មណ៍ និងបានផ្តាំផ្ញើដល់លោក លោកស្រីទាំងអស់ដែលទើបតែប្រកាសទទួលស្គាល់ថ្មី ត្រូវខិតខំប្រឹងប្រែងលើការងារមនុស្សធម៌ ដើម្បីផលប្រយោជន៍ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាបានសម្តែងនូវមនោសញ្ចេតនាដ៍កក់ក្តៅចំពោះ លោក លោកស្រី នៅក្នុងក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្ថាប័ននានាជុំវិញស្រុក ព្រះសង្ឃ អាជីវករ និងក្រុមប្រឹក្សាសង្កាត់ មានឆន្ទៈចូលរួមចែករំលែកពេលវេលាបំរើក្នុងបុព្វហេតុមនុស្សធម៌ដោយស្ម័គ្រចិត្ត នេះជាកម្លាំងមនុស្សធម៌នៅថ្នាក់មូលដ្ឋានដើម្បីជាសេនាធិការ ឱ្យសាខា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅថ្នាក់មូលដ្ឋាន ។ លោកជំទាវបានបន្តថាការធ្វើវិមជ្ឈការគឺជាដំណើរការនៃការផ្ទេរសិទ្ធ និងអំណាចនៃការសម្រេចចិត្ត និងការដឹកនាំក្នុងកម្រិតណាមួយ ពីថ្នាក់កណ្តាលជូនដល់សាខា អនុសាខា និងមូលដ្ឋាន ដែលកាកបាទក្រហមកម្ពុជា មានការបេ្តជ្ញាចិត្ត ក្នុងការសម្រេចនូវគោលដៅ ចំនួន ៤ ជាសំខាន់គឺ៖
១. ការពង្រឹងសមត្ថភាព និងភាពម្ចាស់ការរបស់សាខា ទាំងខាងផ្នែកធនធានមនុស្ស ទាំងធនធានមូលធន ធ្វើឱ្យកាន់តែរឹងមាំក្នុងភាពជាម្ចាស់ និងធ្វើឱ្យកាកបាទក្រហមកម្ពុជាកាន់តែចាក់ឬសចូលជ្រៅ ទៅក្នុងសហគមន៍ មានមូលដ្ឋានគ្រឹះកាន់តែរឹងមាំ ។
២. ការពង្រឹងភាពជាដៃគូនៅថ្នាក់សាខា ដែលនឹងធ្វើឱ្យសាខាមានដៃគូច្រើនធ្វើការផ្លាស់ប្តូរជាមួយអ្នកទទួលផលបាននៅក្នុងសហគមន៍ មានវិសាលភាពច្រើនជាងមុន សមត្ថភាពសាខាក្នុងការពង្រឹងកិច្ចសហប្រតិបិត្តការ ថ្នាក់សាខា អនុសាខា និងមូលដ្ឋានកាន់តែមានគុណភាព ។
៣. ការពង្រឹងបណ្តាញអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ដើម្បីលើកកម្ពស់គុណភាព និងការធ្វើសកម្មភាពឆ្លើយតបភាពងាយរងគ្រោះ និងរងគ្រោះមហន្តរាយ តាមតម្រូវការជាក់ស្តែងរបស់មូលដ្ឋានបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពបំផុត ធ្វើឱ្យមានការប្រមូលផ្តុំកម្លាំងនៅក្នុងសហគមន៍ បង្កើតបាននូវចំណងទាក់ទង សាមគ្គីភាព ការចែករំលែក ព័ត៌មាន បទពិសោធន៍ ដើម្បីផលប្រយោជន៍រួមរបស់សហគមន៍ ។
៤. វិមជ្ឈការ ធ្វើឱ្យកាកបាទក្រហមកម្ពុជា ដើរស្របតាមនិន្នាការរួមក្នុងប្រទេស និងនិន្នាការរបស់ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ដែលកំពុងជំរុញប្រតិបិត្តការជាសម្ព័ន្ធ ហើយដែលផែនការយុទ្ធសាស្រ្តនានារបស់កាកបាទក្រហមកម្ពុជា កំពុងតែដើរតាមមាគ៌ានេះ ។
បន្ទាប់ពីប្រកាសតាំងរួចសមាជិក សមាជិការទាំងអស់បានបន្តចូលរួមទទួលវគ្គយល់ដឹងជាមូលដ្ឋាន ស្តីពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងកាកបាទក្រហមកម្ពុជា ។