• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការអនុសាខាស្រុកសំពៅលូននិងស្រុកបវេល

នាថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការអនុសាខាស្រុកចំនួន២គឺ ស្រុកសំពៅលូន និងស្រុកបវេល សរុបចំនួន៣៥៨នាក់ក្នុងនោះគណៈកម្មាធិការអនុសាខាស្រុកចំនួន២៤រូប មន្រ្តីប្រចាំការអនុសាខាចំនួន៦រូប និង ក្រុមកាកបាទក្រហមចំនួន១៤ឃុំ សរុប៥៦នាក់និងអ្នកស្មគ្រ័ចិត្តភូមិ ១៣៦ភូមិ សរុប២៧២នាក់ នៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំពៅលូន ស្រុកបវេល ក្រោមវត្តមាន ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា  ពិធីនេះបានប្រារព្ធនៅសាលប្រជុំសាលាស្រុកទាំង២ខាងលើ។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តមអ៊ុយ រី បានសម្តែងនូវមនោសញ្ចេតនាដ៏កក់ក្តៅចំពោះ លោក លោកស្រី គណៈកម្មាធិការអនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំ មានឆន្ទៈចូលរួមចែករំលែកពេលវេលាបំរើក្នុងបុព្វហេតុមនុស្សធម៌ដោយស្ម័គ្រចិត្ត នេះជាកម្លាំងមនុស្សធម៌នៅថ្នាក់មូលដ្ឋានដើម្បីជាសេនាធិការឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន អោយទាន់ពេលវេលានិងទទួលបានលទ្ធផលជោគជ័យស្រប តាម ទិស ស្លោក “ ទីណា មាន ការលំបាក ទីនោះ មាន កាកបាទក្រហមកម្ពុជា ។  ឯកឧត្តម បានផ្ដាំផ្ញើដល់គណៈ កម្មាធិការ អនុសាខាស្រុកទាំង២ និង អ្នកពាក់ព័ន្ធទាំងអស់នូវការងារសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖

១-ត្រូវរក្សាឲ្យបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងគណៈ កិត្តិយស គណៈកម្មាធិការអនុសាខានិងក្រុមប្រតិបត្តិឲ្យបានល្អប្រសើរ ។

២-ត្រូវមានការសហការនិងទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដីជាពិសេសរដ្ឋបាលស្រុកក្នុងការបំពេញការងារមនុស្សធម៌ជួយ អន្តរាគមន៍ដោះស្រាយទុក្ខលំបាកនិង សេចក្ដីត្រូវការ របស់ ប្រជាជនងាយរងគ្រោះក៏ដូចជាជនរងគ្រោះដោយសារ គ្រោះថ្នាក់សង្គម និង គ្រោះធម្មជាតិ ។

៣- ត្រូវខិតខំពង្រឹងបង្កើនសមត្ថភាព និងតម្រង់ទិសអនុវត្តរបស់មន្ត្រីបុគ្គលិកអនុសាខា និងក្រុមកាកបាទក្រហមឃុំ ទាំងអស់ ដើម្បី ប្រសិទ្ធភាពការងារនិងអនុវត្តតាមច្បាប់លក្ខន្តិកៈវិធាននៃនីតិក្រម និងបទបញ្ញត្តិហិរញ្ញវត្ថុ កាកបាទក្រហមកម្ពុជាឲ្យបានត្រឹមត្រូវ ។

៤-ត្រូវបន្តពង្រឹងពង្រីក សមាជិកកម្លាំង យុវជននិង អ្នកស្ម័គ្រចិត្ត បន្ថែមទៀត ដើម្បីឲ្យសកម្មភាពការងារមនុស្សធម៌របស់ អនុសាខា កាន់តែមានភាពរស់រវើកផុលផុសនិងមានប្រសិទ្ធភាព ។

៥- ត្រូវរៀបចំចាត់ចែងកត់ត្រា ទុកដាក់ ថែរក្សា សម្ភារ ទ្រព្យសម្បត្តិ របស់ អនុសាខា ឲ្យបាន ច្បាស់លាស់ ដើម្បី ងាយស្រួល ក្នុង ការគ្រប់គ្រងព្រមទាំងត្រូវខិតខំពង្រឹងការងារ រៀបចំ របាយការណ៍ ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវច្បាស់លាស់ ចៀសវាងឲ្យបាននូវកំហុសឆ្គងផ្សេងៗនិងត្រូវរាយការណ៍មកសាខាថ្នាក់ខេត្តឲ្យបានជាប្រចាំ និង ទៀងទាត់ ។

៧/បន្តអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងបូរណភាពដែនដីស្រុក ។

៨/ ខិតខំកៀរគររកមូលនិធិដើម្បីរកថវិកាទ្រទ្រង់សកម្មភាពអនុសាខាស្រុក។

៩/ បន្តថែរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕

ក្នុងឱកាសនោះដែល ឯកឧត្តម បានឧបត្ថម្ភសមាជិក សមាជិការដែលចូលរួម ទទួលបានក្នុងម្នាក់ៗ ថវិកា ២ម៉ឺនរៀល ទឹកបរិសុទ្ធវីឃែរ ១កេស ផងដែរ។

ក្នុងឱកាសនោះក្រុមប្រតិបត្តិសាខាបានផ្សព្វផ្សាយប្រវត្តិគំនិតមួយរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហមកម្ពុជាផងដែរ ។