• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ

រសៀលថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការអនុសាខាស្រុកឯកភ្នំចំនួន១២រូប មន្រ្តីប្រចាំការអនុសាខាចំនួន៣រូប និង ក្រុមកាកបាទក្រហមឃុំទាំង៧សរុប២៨រូប អ្នកស្មគ្រ័ចិត្តភូមិចំនួន៩០រូប(៤៥ភូមិ)នៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ ក្រោមវត្តមាន ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា ដែលពិធីប្រកាសនោះប្រារព្ធនៅសាលប្រជុំសាលាស្រុក។

បន្ទាប់ពីលោក កុសុម សុភីនារ៉ា នាយកសាខា អាននូវសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកម្មាធិការអនុសាខាស្រុក មន្រ្តីប្រចាំការអនុសាខានិង ក្រុមកាកបាទក្រហមឃុំទាំង៧រួចមក លោកម៉ិល សុផល ប្រធានគណៈកម្មាធិការអនុសាខាស្រុកឯកភ្នំ ក្នុងនាមជាប្រធាន អនុប្រធាន និងសមាជិក សមាជិកា អនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំ បានប្តេជ្ញា រួមគ្នាឆ្លើយតបចំពោះទំនុកចិត្តរបស់គណៈកម្មាធិការសាខា នឹងបន្តយកចិត្តទុកដាក់ប្រតិបត្តិ និងរក្សាខ្ចាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការ លក្ខន្តិកៈ សេចក្តីសម្រចនិងការណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចឲ្យបានជោគជ័យ ព្រមទាំងរក្សា និងពង្រឹងសាមគ្គីភាពក្នុងជួរគណៈកម្មាធិការអនុសាខា ដោយទទួលយកការប្រឹក្សាជាមួយ គណៈកិត្តិយសអនុសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុស ត្រូវខ្ពស់ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសាខាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងបន្តរួមគ្នា,ពង្រឹងការផ្សព្វផ្សាយ និងចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីការថែទាំសុខភាព និងការ រក្សាអនាម័យបរិស្ថាន ដើម្បីជៀសវាងនិងទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ ដូចជា COVID-19 និង គ្រុនឈាម គ្រុនឈីក តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តមអ៊ុយ រី និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានសម្តែងនូវមនោសញ្ចេតនាដ៏កក់ក្តៅចំពោះ លោក លោកស្រី គណៈកម្មាធិការអនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំដែលាម មានឆន្ទៈចូលរួមចែករំលែកពេលវេលាបំរើក្នុងបុព្វហេតុមនុស្សធម៌ដោយស្ម័គ្រចិត្ត នេះជាកម្លាំងមនុស្សធម៌នៅថ្នាក់មូលដ្ឋានដើម្បីជាសេនាធិការឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន អោយទាន់ពេលវេលានិងទទួលបានលទ្ធផលជោគជ័យស្របតាមទិសស្លោក “ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហម កម្ពុជា និង កាកបាទក្រហម កម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗ គ្នា “។

ឯកឧត្តមបានផ្ដាំផ្ញើដល់គណៈកម្មាធិការអនុសាខាស្រុកឯកភ្នំ និង អ្នកពាក់ព័ន្ធទាំងអស់នូវការងារសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖

១-ត្រូវរក្សាឲ្យបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងគណៈ កិត្តិយស គណៈកម្មាធិការអនុសាខានិងក្រុមប្រតិបត្តិឲ្យបានល្អប្រសើរ ។

២-ត្រូវមានការសហការនិងទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដីជាពិសេសរដ្ឋបាលស្រុកក្នុងការបំពេញការងារមនុស្សធម៌ជួយ អន្តរាគមន៍ដោះស្រាយទុក្ខលំបាកនិង សេចក្ដីត្រូវការ របស់ ប្រជាជនងាយរងគ្រោះក៏ដូចជាជនរងគ្រោះដោយសារ គ្រោះថ្នាក់សង្គម និង គ្រោះធម្មជាតិ ។

៣- ត្រូវខិតខំពង្រឹងបង្កើនសមត្ថភាព និងតម្រង់ទិសអនុវត្តរបស់មន្ត្រីបុគ្គលិកអនុសាខា និងក្រុមកាកបាទក្រហមឃុំ ទាំងអស់ ដើម្បី ប្រសិទ្ធភាពការងារនិងអនុវត្តតាមច្បាប់លក្ខន្តិកៈវិធាននៃនីតិក្រម និងបទបញ្ញត្តិហិរញ្ញវត្ថុ កាកបាទក្រហមកម្ពុជាឲ្យបានត្រឹមត្រូវ ។

៤-ត្រូវបន្តពង្រឹងពង្រីក សមាជិកកម្លាំង យុវជននិង អ្នកស្ម័គ្រចិត្ត បន្ថែមទៀត ដើម្បីឲ្យសកម្មភាពការងារមនុស្សធម៌របស់ អនុសាខា កាន់តែមានភាពរស់រវើកផុលផុសនិងមានប្រសិទ្ធភាព ។

៥/បន្តអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងបូរណភាពដែនដីស្រុក ។

៦/ បន្តថែរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕

ក្នុងឱកាសនោះដែល ឯកឧត្តម បានឧបត្ថម្ភសមាជិក សមាជិការដែលចូលរួមទទួលបានក្នុងម្នាក់ៗ ថវិកា ២ម៉ឺនរៀល ទឹកបរិសុទ្ធវីឃែរ ១កេស ផងដែរ។