• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រកាសទទួលស្គាល់សមាសភាពគណម្មាធិការអនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំអ្នកស្ម័គ្រចិត្តភូមិនៃអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកសំឡូត

សាខា កក្រក ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជេីញជាគណៈ អធិបតី​ក្នុងពីធីប្រកាស​ទទួលស្គាល់​សមាស ភាព គណម្មាធិការ​អនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទ ក្រហមឃុំអ្នកស្ម័គ្រចិត្តភូមិនៃអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកសំឡូត ខេត្តបាត់ដំបង ។ពីធីប្រកាសនេះ​ ក៏មានការអញ្ជើញចូលរួម​ ពី លោក លោកស្រីអភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ក្រុមកាកបាទក្រហមឃុំ​ អង្គភាពជុំវិញស្រុក​ ជាច្រើនរូប។

មានមតិនាឱកាសនោះលោក សើ សាម៉េត ប្រធានគណៈកម្មាធិកាអនុសាខាស្រុកបានមានប្រសាសន៍​ស្វាគមន៍ថា​ ក្នុងនាមជាប្រធាន​ អនុប្រធាន​ និងសមាជិក​សមាជិកា​អនុសាខា​ស្រយក ត្រូវរួមគ្នា​ឆ្លើយតបចំពោះទំនុកចិត្តរបស់គណៈកម្មាធិការសាខា​ តាមរយៈបន្តយកចិត្តទុកដាក់ប្រតិបត្តិ និងរក្សាខ្ចាប់នូវគោលការណ៍គ្រឹះទាំង ៧ប្រការ លក្ខន្តិកៈ សេចក្តីសម្រច និងការណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចឲ្យបានជោគជ័យ​ព្រមទាំងរក្សា​ និងពង្រឹងសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា ដោយទទួលយកការប្រឹក្សាជាមួយ​គណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុស ត្រូវខ្ពស់ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសាខាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេស,ពង្រឹងការផ្សព្វផ្សាយ និងចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីការថែទាំសុខភាព និងការ រក្សាអនាម័យបរិស្ថាន ដើម្បីជៀសវាង និងទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ ដូចជា COVID-19 និង គ្រុនឈាម គ្រុនឈីក តាមការណែនាំរបស់ក្រសួងសុខាភិបាល​។

ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានពាំនាំអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ដែលមានខ្លឹមសារថា ការរៀបចំសមាសភាព របស់គណៈកម្មាធិការអនុសាខាស្រុក ត្រូវមានការបត់បែន និងជាសិទ្ធិសម្រេច របស់គណៈកម្មាធិការសាខា ប៉ុន្តែត្រូវមានការអញ្ជើញ ចូលរួមពិគ្រោះ និងផ្តល់យោបល់ពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា ដើម្បីឱ្យបានឆ្លើយតប ទៅនឹងសំណូមពរ ឬសេចក្តីត្រូវការជាក់ស្តែង ក្នុងមូលដ្ឋានតាមទិសវិមជ្ឈការ និង វិសហមជ្ឈការនឹងបានសំណូពរដល់ថ្នាក់ដឹកនាំសមាជិកសមាជិកអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិដែលទើបប្រកាសទទួលស្គាល់នាពេលនេះត្រូវអនុវត្តដូចខាងក្រោម៖

១/ បន្តខិតខំប្រឹងប្រែងធ្វើការក្នុងស្មារតីក្រុម សាមគ្គីភាព អនុវត្តដោយឯកភាពនិងជួយគ្នាទៅវិញទៅមក មន្រ្តីប្រតិបត្តិសាខា អនុសាខាស្រុក។

២/ បន្តអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាព សហគមន៍ ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ឱ្យកៀកដល់ជនងាយរងគ្រោះបំផុត។

៣ / បន្តអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងបូរណភាពដែនដីស្រុកភ្នំព្រឹក។

៤/ ខិតខំកៀរគររកមូលនិធិដើម្បីរកថវិកាទ្រទ្រង់សកម្មភាពអនុសាខាស្រុក។

៥/ បន្តថែរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕

ក្នុងឱកាសនោះមន្ត្រីសាខាបានផ្សព្វផ្សាយនូវប្រវត្តិគំនិតមួយរបស់ចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម មូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ និងសកម្មភាពកាកបាទក្រហមកម្ពុជា ។

ខ្លឹមសារនៅក្នុងវគ្គផ្សព្វផ្សាយនោះរួមមាន៖ ប្រវត្តិគំនិតមួយ – សមាសភាគ របស់ចលនា – បេសកកម្មរបស់ចលនា – គោលការណ៍គ្រឹះ ៧ប្រការ របស់ចលនា- ការប្រើប្រាស់ និងការការពារ បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

– មូលដ្ឋានគ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ

– គោលនយោបាយអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាផងដែល។

ដោយឡែកសមាជិកសមាជិកាដែលបានអញ្ចើញចូលរួមទទួលបានក្នុង១នាក់ទឹកបរិសុទ្ធវីឃែរចំនួន១កេស និងថវិកាមួយចំនួនផងដែរ។