• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាស្រុកសង្គមថ្មី ខេត្តព្រះវិហារ

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកសង្គមថ្មី ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រ ចិត្តភូមិ ប្រចាំអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្គមថ្មី ក្រោមវត្តមាន ឯកឧត្តម គោស៊ុំ ប៊ុនសឿត អនុប្រធានកិត្តិយសសាខា និង លោក សំ លាងទ្រី អនុប្រធានគណ:កម្មាធិការសាខា តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះដែរលោក សំ លាងទ្រី អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើសូមជូនសមាជិក សមាជិកា អនុសាខាទាំងអស់ ត្រូវ៖

1-បន្តរក្សាសាមគ្គីផ្ទៃក្នុងអោយបានកាន់តែជិតស្នទ្ធ និងសុខដុមរមណីកម្ម ។

2បន្តពង្រឹងសមត្ថភាពមន្ត្រីអនុសាខា ។

3-បន្តពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា បំពេញ ការងារតាមគោលការណ៍ទាំង៧ របស់ចលនា ធ្វើសកម្មភាពដូចភ្លៀងរលឹម ។

4-បន្តពង្រឹង ពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា អោយនៅតែជាបណ្តាញដ៏រឹងមាំ និងជាកម្លាំងចលករនៃសេវាកម្មមនុស្សធម៌ មាននិរន្តរភាព និងប្រកបដោយប្រសិទ្ធភាព ។

5-បន្តការគាំទ្រ ពង្រឹង ពង្រីក សមាជិកភាព និងកៀរគរសប្បុរសជន

6-បន្តលើកកម្ពស់ចងក្រងឯកសារ ថែទាំសមិទ្ធផលរបស់កាកបាទ ក្រហមកម្ពុជា ដែលផ្តល់ជូនសហគមន៍ ។

7-បន្តពង្រឹង និងលើកកម្ពស់របបរាយការណ៍ សកម្មភាព និងរបាយ ការណ៍វឌ្ឍនភាពរបស់អនុសាខា និងផ្តល់របាយការណ៍ អោយបានទាន់ពេលមកសាខាអោយបានទាន់វេលា ។

បន្ទាប់មកក៏បានធ្វើការផ្សព្វផ្សាយពីគោលការណ៍គ្រឹះរបស់កាកបាទ ក្រហមកម្ពុជា ជូនដល់សមាជិក សមាជិកា គណៈកិត្តិយស គណៈ កម្មាធិការអនុសាខា ក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រចាំភូមិ ផងដែរ ។