• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាស្រុកត្បែងមានជ័យ

នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាស្រុកត្បែងមានជ័យក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិប្រចាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្បែងមានជ័យ ក្រោមវត្តមានលោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាតំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។ នៅក្នុងឱកាសនោះដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើសូមជូនសមាជិក សមាជិកា អនុសាខាទាំងអស់ ត្រូវ៖

  • បន្តរក្សាសាមគ្គីផ្ទៃក្នុងអោយបានកាន់តែជិតស្នទ្ធ និងសុខដុមរមណីកម្ម ។

2 បន្តពង្រឹងសមត្ថភាពមន្ត្រីអនុសាខា ។

3-បន្តពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា បំពេញ ការងារតាមគោលការណ៍ទាំង៧ របស់   ចលនា ធ្វើសកម្មភាពដូចភ្លៀងរលឹម ។

4-បន្តពង្រឹង ពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា អោយនៅតែជាបណ្តាញដ៏រឹងមាំ និងជាកម្លាំងចលករនៃសេវាកម្មមនុស្សធម៌ មាននិរន្តរភាព និងប្រកបដោយប្រសិទ្ធភាព ។

5-បន្តការគាំទ្រ ពង្រឹង ពង្រីក សមាជិកភាព និងកៀរគរសប្បុរសជន ។

6-បន្តលើកកម្ពស់ចងក្រងឯកសារ ថែទាំសមិទ្ធផលរបស់កាកបាទក្រហមកម្ពុជា ដែលផ្តល់ជូនសហគមន៍ ។

7-បន្តពង្រឹង និងលើកកម្ពស់របបរាយការណ៍ សកម្មភាព និងរបាយការណ៍វឌ្ឍនភាពរបស់អនុសាខា និងផ្តល់របាយការណ៍ អោយបានទាន់ពេលមកសាខាអោយបានទាន់វេលា ។