• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ មន្រ្តីប្រចាំការអនុសាខាក្រុមកាកបាទក្រហមកម្ពុជា នៅក្រុងបាត់ដំបង

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២១នេះឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មា ធិការសាខាបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចូលរួមជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកម្មាធិការអនុសាខាក្រុងបាត់ដំបងចំនួន១២រូប មន្រ្តីប្រចាំការអនុសាខាក្រុងចំនួន៣រូប និងក្រុមកាកបាទក្រហមសង្កាត់ទាំង១០ចំនួន៤១ រូប សរុប៥៦រូប នៃអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង។បន្ទាប់ពីលោក កុសុម សុភីនារ៉ា នាយកសាខា អាននូវសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកម្មាធិការអនុសាខាក្រុង មន្រ្តីប្រចាំការអនុសាខា ក្រុមកាកបាទក្រហមសង្កាត់ រួចមកលោក ផេង សិទ្ធី ប្រធានគណៈកម្មាធិការអនុសាខាក្រុងបាត់ដំបង បានមានប្រសាសន៍​ថា​ យើងត្រូវរួមគ្នា​ ឆ្លើយតបចំពោះទំនុកចិត្តរបស់គណៈកម្មាធិការសាខា​ តាមរយៈបន្តយកចិត្តទុកដាក់ប្រតិបត្តិ និងរក្សាខ្ចាប់នូវគោលការណ៍គ្រឹះទាំង ៧ប្រការ លក្ខន្តិកៈ សេចក្តីសម្រច និងការណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចឲ្យបានជោគជ័យ​ព្រមទាំងរក្សា​ និងពង្រឹងសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា ដោយទទួលយកការប្រឹក្សាជាមួយ​គណៈកិត្តិយសអនុសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុស ត្រូវខ្ពស់ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសាខាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេស,ពង្រឹងការផ្សព្វផ្សាយ និងចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីការថែទាំសុខភាព និងការ រក្សាអនាម័យបរិស្ថាន ដើម្បីជៀសវាង និងទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ ដូចជា COVID-19 និង គ្រុនឈាម គ្រុនឈីក តាមការណែនាំរបស់ក្រសួងសុខាភិបាល​។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ក៏បានបញ្ជាក់ពីខ្លឹមសារ សំខាន់ៗសម្រាប់សាខា អនុសាខាត្រូវអនុវត្តឲ្យបានសមស្រមតាមយន្តការនៃការដឹកនាំ ការគ្រប់គ្រងតាមបែបវិមជ្ឈការ ផ្សាភ្ជាប់ទៅនឹងវិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ មូលដ្ឋានគ្រឹះ សមត្ថភាពជំនាញ និងការបម្រើឲ្យការងារមនុស្សធម៌៕

ដោយឡែកសមាជិកសមាជិកាដែលបានអញ្ចើញចូលរួមទទួលបានក្នុងម្នាក់ទឹកបរិសុទ្ធវីឃែរចំនួន១កេស និងថវិកាមួយចំនួនផងដែរ។