• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រកាសទទួលស្គាល់គណម្មាធិការអនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំអ្នកស្ម័គ្រចិត្តភូមិនៅស្រុកភ្នំព្រឹក

សាខា កក្រក ខេត្តបាត់ដំបង៖នារសៀលថ្ងៃចន្ទ ៧ កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខាឯកឧត្ដម ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជាកិត្តិយស​ក្នុងពិធីប្រកាស​ទទួលស្គាល់​គណម្មាធិការ​អនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំអ្នកស្ម័គ្រចិត្តភូមិនៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ពីធីប្រកាសនេះ​ ក៏មានការអញ្ជើញចូលរួម​ ពី លោក លោកស្រីអភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ក្រុមកាកបាទក្រហមឃុំ​ អង្គភាពជុំវិញស្រុក​ ជាច្រើនរូប។

ថ្លែងក្នុងពិធីប្រកាសនេះ សុង សុភក្រ័ ប្រធាន គណៈកម្មាធិកាអនុសាខាមានប្រសាសន៍​ថា​ ក្នុងនាមជាប្រធាន​ អនុប្រធាន​ និងសមាជិក​សមាជិកា​អនុសាខា​ស្រុក ត្រូវរួមគ្នា​ ឆ្លើយតបចំពោះទំនុកចិត្តរបស់ គណៈកម្មាធិការសាខា​ តាមរយៈបន្តយកចិត្តទុកដាក់ប្រតិបត្តិ និងរក្សាខ្ចាប់នូវគោលការណ៍គ្រឹះទាំង ៧ប្រការ លក្ខន្តិកៈ សេចក្តីសម្រច និងការណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចឲ្យបានជោគជ័យ​ព្រមទាំងរក្សា​ និងពង្រឹងសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា ដោយទទួលយកការប្រឹក្សាជាមួយ​គណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុស ត្រូវខ្ពស់ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសាខាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកប្រធានអនុសាខាស្រុក បានប្តេជ្ញាចិត្ត ចំពោះមុខអង្គពិធីដូចតទៅ៖

១- ប្តេជ្ញាចិត្តខិតខំអោយ អស់ពីកម្លាំង-កាយចិត្ត ប្រាជ្ញា ស្មារតី ចែករំលែកពេលវេលាដោយឆន្ទៈ គោរពគោលការណ៍គ្រឹះទាំង ៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

២- អភិវឌ្ឃន៍ធនធានថវិកាធនធានមនុស្សដើម្បីឆ្លើយតបឲ្យបានតាមសំណូមពរការងាររបស់អនុសាខាស្រុក និង ក្រុមកាកបាទក្រហម គ្រប់មូលដ្ឋាន។

៣-បន្តយកចិត្តទុកដាក់ អនុវត្តន៍ នូវភារកិច្ចស្នូល និងបណ្តាគោលការណ៍ ផែនការណែនាំ របស់ថ្នាក់ថ្នាក់សាខាឲ្យបានសម្រេចលទ្ធផលល្អប្រសើរ ។

៤-ខិតខំពង្រឹងសាមគ្គីភាព ក្នុងជួរគណៈកម្មាធិការសាខា សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ ជាមួយដៃគូ និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹងពង្រីកសមាជិកភាព ឲ្យបានច្រើនកុះករ ។

៥-ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការកៀរគររកមូលនិធិដើម្បីបុព្វហេតុនៃប្រជាជនរងគ្រោះ និងធានា និរន្តរភាពនៃចលនា។

៦,ពង្រីកការផ្សព្វផ្សាយ និងចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីការថែទាំសុខភាព និងការ រក្សាអនាម័យបរិស្ថាន ដើម្បីជៀសវាង និងទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ ដូចជា COVID-19 និង គ្រុនឈាម គ្រុនឈីក តាមការណែនាំរបស់ក្រសួងសុខាភិបាល​។

ឯកឧត្ដម អ៊ុយ រី អនុប្រធានកិត្តិយសសាខា ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានពាំនាំអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ដែលមានខ្លឹមសារថា ការរៀបចំសមាសភាព របស់គណៈកម្មាធិការអនុសាខាស្រុក ត្រូវមានការបត់បែន និងជាសិទ្ធិសម្រេច របស់គណៈកម្មាធិការសាខា ប៉ុន្តែត្រូវមានការអញ្ជើញ ចូលរួមពិគ្រោះ និងផ្តល់យោបល់ពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា ដើម្បីឱ្យបានឆ្លើយតប ទៅនឹងសំណូមពរ ឬសេចក្តីត្រូវការជាក់ស្តែង ក្នុងមូលដ្ឋានតាមទិសវិមជ្ឈការ និង វិសហមជ្ឈការ។៖ដូចខាងក្រោម

១/ បន្តខិតខំប្រឹងប្រែងធ្វើការក្នុងស្មារតីក្រុម សាមគ្គីភាព អនុវត្តដោយឯកភាពនិងជួយគ្នាទៅវិញទៅមក រវាងគណៈកម្មាធិការសាខា-ក្រុមប្រតិបត្តិសាខា អនុសាខា។

២/ បន្តអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាព សហគមន៍ ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ឱ្យកៀកដល់ជនងាយរងគ្រោះបំផុត។

៣ / បន្តអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងបូរណភាពដែនដីស្រុកភ្នំព្រឹក។

៤/ ខិតខំកៀរគររកមូលនិធិដើម្បីរកថវិកាទ្រទ្រង់សកម្មភាពអនុសាខាស្រុក។

៥/ បន្តថែរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕

ក្នុងឱកាសនោះមន្ត្រីសាខាបានផ្សព្វផ្សាយនូវប្រវត្តិគំនិតមួយរបស់ចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម មូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ និងសកម្មភាពកាកបាទក្រហមកម្ពុជា ។

ខ្លឹមសារនៅក្នុងវគ្គផ្សព្វផ្សាយនោះរួមមាន៖ ប្រវត្តិគំនិតមួយ – សមាសភាគ របស់ចលនា – បេសកកម្មរបស់ចលនា – គោលការណ៍គ្រឹះ ៧ប្រការ របស់ចលនា- ការប្រើប្រាស់ និងការការពារ បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

– មូលដ្ឋានគ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ

– គោលនយោបាយអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាផងដែល។

ដោយឡែកសមាជិកសមាជិកាដែលបានអញ្ចើញចូលរួមទទួលបានក្នុង១នាក់ទឹកបរិសុទ្ធវីឃែរចំនួន១កេស និងថវិកាមួយចំនួនផងដែរ។