• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រកាសតែងតាំងបន្ថែមសមាសភាពអនុប្រធានកិត្តិយសអាណត្តិទី៥របស់ខេត្តព្រៃវែង

នាសប្តាហ៍កន្លងទៅនេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំពិធីប្រកាសតែងតាំងបន្ថែមសមាសភាពអនុប្រធានកិត្តិយសអាណត្តិទី៥(២០១៩-២០២៥) ចំនួន ៩រូប ក្រោមវត្តមានឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងឯកឧត្តម សួស អង្គារ៍ អនុប្រធានកិត្តិយសសាខា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ប្រធានសាលាដំបូង និងអយ្យការសាលាដំបូង ព្រះរាជអាជ្ញា សាខាគយ និងរដ្ឋាករខេត្ត តំណាងសភាពាណិជ្ជកម្ម តំណាងកងកម្លាំងប្រដាប់អាវុធទាំង ៣ លោក លោកស្រី ប្រធានក្រុមកាកបាទក្រហមតាមមន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង ១៣ លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១៣៥នាក់។

នាឱកាសនោះ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានរាយការណ៍សង្ខេបអំពីសកម្មភាពសាខាខេត្តដែលបានអនុវត្តកន្លងមករយៈពេល១ឆ្នាំ ៤ខែ ជូនដល់គណៈអធិបតី និងអង្គពិធីទាំងមូល។

ក្នុងពិធីនេះដែរ លោក លី សិទ្ធី លេខាធិការគណៈកម្មាធិការសាខា បានអានសេចក្តីសម្រេចទទួលស្គាល់អនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥(២០១៩-២០២៥) ចំនួន ៩រូប មានដូចខាងក្រោម៖

១. លោកជំទាវ ជា ផល្គុន    អនុប្រធានកិត្តិយស

២. ឯកឧត្តម សួន សុម៉ាលីន  អនុប្រធានកិត្តិយស

៣. ឯកឧត្តម ចាន់ ថា    អនុប្រធានកិត្តិយស

៤. លោកជំទាវ លៀង ស្រីម៉ុល  អនុប្រធានកិត្តិយស

៥. ឯកឧត្តម សំ ប៊ុណ្ណារិន    អនុប្រធានកិត្តិយស

៦. ឯកឧត្តម ឌុច គន្ធា    អនុប្រធានកិត្តិយស

៧. ឯកឧត្តម ចាន់ រ៉ាន់    អនុប្រធានកិត្តិយស

៨. ឧត្តមសេនីយ៍ទោ មឿន សាម៉ន  អនុប្រធានកិត្តិយស

៩. ឯកឧត្តម សិត ខន    អនុប្រធានកិត្តិយស

មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តម ជា សុមេធី បានអបអរសាទរចំពោះឯកឧត្តម លោកជំទាវ ជាសមាសភាពដែលទើបបានតែងតាំងចំនួន ៩រូប និងសូមថ្លែងអំណរគុណដ៍ជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកា ដែលបានលះបង់ពេលវេលាដ៍មានតម្លៃអញ្ជើញចូលរួម។ លទ្ធផលនេះ បានឆ្លុះបញ្ចាំងអោយឃើញកាន់តែច្បាស់ពីការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។