• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សាខាបានរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន៦០នាក់ ស្រី៤៩ ក្នុងវិទ្យាល័យជាស៊ីមប្រឡាយ ក្នុងស្រុកស្ទោង ក្រោមវត្តមាន ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ មានការចូលរួម ពីសមាជិកគណ:កម្មាធិការសាខា ក្រុមប្រតិបត្តិ ប្រធានគណៈកម្មាធិការអនុសាខាស្រុកស្ទោង ក្រុមកាកបាទក្រហមឃុំ ឣ្នកស្ម័គ្រចិត្ត ការិយាល័យជុំវិញស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណ ២៧០នាក់ ស្រី១៧៣។

ក្នុងឱកាសពិធីបំពាក់កន្សែងនេះ ឯកឧត្តម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុកដោយក្ដីស្រឡាញ់ និងនឹករលឹកបំផុតពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ គណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ក៏ដូចជាយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ដែលមានវត្តមាននៅទីនេះ សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន សម្រាប់បំពេញសកម្មភាពការងារមនុស្សធម៌ និងការងារសង្គមបន្ដទៀតឯកឧត្តម បានថ្លែងនូវការកោតសរសើរនឹងលើកទឹកចិត្តឲ្យ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សូមឲ្យយកចិត្តទុកដាក់ពង្រឹង និងពង្រីកបណ្ដាញយុវជន និងសកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជាបន្ថែមទៀត ដូចភ្លៀងរលឹមចាប់តាំងពីពេលនេះទៅមុខ។ ស្ថិតក្នុងបរិយាកាសនេះដែរ ឯកឧត្តមក៏បានផ្ដាំផ្ញើ និងផ្ដល់នូវអនុសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានរួមមាន៖

១/ បន្តរក្សាសាមគ្គីភាព ឲ្យបានជិតស្និទ្ធ រវាងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងប្អូនៗយុវជន កក្រក ឲ្យបានកាន់តែរលូន។

២/ សូមប្អូនៗធ្វើជាសិស្ស និងយុវជនគំរូនៅក្នុងវិទ្យាល័យ និងសហគមន៍ ដើម្បីរួមចំណែក

ក្នុងការអូសទាញសិស្ស យុវជនដទៃទៀត ឲ្យខិតខំរៀនសូត្រ និងធ្វើអំពើល្អឲ្យបានច្រើនសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

៣/ សូមជៀសឲ្យឆ្ងាយនូវសកម្មភាពទាំងឡាយណាដែលបង្កឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម តួយ៉ាងដូចជាការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង អំពើអបាយមុខ ទប់ស្កាត់នៃការរីករាលដាល និងឈានដល់ការបញ្ចប់មេរោគអេដស៍-ជំងឺអេដស៍…។

៤/ ធ្វើជាកូនល្អ សិស្សល្អ យុវជនល្អ និងពលរដ្ឋល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

៥/ បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមសិស្សានុសិស្ស នៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ដូចភ្លៀងរលឹម។

៦/ សូមយកចិត្តទុកដាក់ចំពោះសិស្សានុសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួនជាមុន និងកុមារកំព្រា ជនពិការ ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។

៧/ បន្តលើកទឹកចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។

៨/ ពង្រឹង និងពង្រីកនូវវប្បធម៌ចែករំលែក មិត្តអប់រំមិត្ត អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នក

ចេះតិចបង្រៀនអ្នកមិនចេះសោះ ទៅកាន់សិស្សានុសិស្ស មិត្តភក្តិ និងយុវជនកក្រក នៅក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍នានា។

៩/ សូមបន្ដចែករំលែកនូវអំពើល្អរបស់ខ្លួន ទៅកាន់មនុស្សជុំវិញ ដើម្បីរួមចំណែកលុបបំបាត់ការរើសអើង ការស្អប់ខ្ពើមជនទីទ័លក្រ ភាពក្រីក្រក្នុងសង្គមជាតិយើង។

១០/ សូមចូលរួមផ្សព្វផ្សាយពីការការពារការរាតត្បាតនៃការឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។