• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជានៅ ត្បែងមានជ័យ ខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៦៥ ( ១៨ កុម្ភៈ ១៩៥៥ -១៨ កុម្ភៈ ២០២០) ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា និងពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ហ្មសែត និងវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ សរុបចំនួន ១៥០នាក់។

នៅក្នុងឱកាសនោះដែរឯកឧត្តម ប្រាក់ សុវណ្ណ បានរំលឹកពីប្រវត្តិរបស់កាកបាទក្រហមកម្ពុជា ជូនសមាជិក សមាជិកា និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ។ ពិសេសកាកបាទក្រហមកម្ពុជា ក្រោមការ ដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានធ្វើសកម្មភាពយ៉ាងសកម្ម បានទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងនាមជាជំនួយការអោយអាជ្ញាធរសាធារ ណក្នុងវិស័យមនុស្ស ។ ក្នុងនោះដែរឯកឧត្តមក៏បានផ្តាំផ្ញើដល់យុវជនអោយខិតខំរៀនសូត្រ ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវខិតខំធ្វើយ៉ាងណាអោយក្លាយខ្លួនជាទំពាំងស្នងឬស្សី និងជាធនធានមនុស្សក្នុងការចូលរួមជួយអភិវឌ្ឍន៍សង្គមជាតិ ។

ក្នុងពិធីនេះដែរក៏បានផ្តល់ជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១៥០នាក់ ក្នុងម្នាក់ៗសៀវភៅ ២ក្បាល ប៊ិច ១ដើម អាវ៥ និងថវិកាមួយចំនួន ។
-លោកប្រធានកិត្តិយសក្លឹប លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ចំនួន ៨នាក់ ក្នុងម្នាក់ៗសៀវភៅ ៥ក្បាល ប៊ិច ២ដើម អាវ៥ និងថវិកាមួយចំនួន ព្រមទាំងបានផ្តល់ប័ណ្ណសសើរជូនលោក ពៅ លីហៀង ប្រធានកិត្តិយសក្លឹបផងដែរ ។