• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមប្រចាំវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង

ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានរៀបចំពិធីបំពាក់កន្សែង និងបង្កើតក្លឹប ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង ក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង ក្រោមវត្តមាន លោកឈួន យ៉ាដា នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជាខេត្តកោះកុងតំណាងឱ្យ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ញើញចូលរួមពីនាយិកាសាលា ក្រុមការងារនាយកដ្ឋានធនធានមនុស្សនៃទីស្នាក់ការកណ្តាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនកក្រក សរុបចំនួន៧១នាក់ ស្រី៥៩ ។

នាឱកាសនោះ លោកនាយកសាខាបានបំពាក់កន្សែងជូនដល់ យុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ៥៣នាក់ និងបានប្រគល់ម៉ាស់៥០ សន្លឹក ជេលដប៥ដប កាបូបសង្គ្រោះបឋមចំនួន២កាបូប ព្រមទាំងបានថតរូបអនុស្សាវរីយ៍ ជុំគ្នានាពេលនោះផងដែរ៕