• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីបិទវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមនៅកាកបាទក្រហមកម្ពុជា

នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ដែលមានអ្នកចូលរួមមកពីសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត និងមកពីក្រសួងការងារ៥នាក់ សរុបចំនួន ៧៧នាក់។ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក។ លោកជំទាវអគ្គលេខាធិការបានបន្តទៀតថា “នៅឆ្នាំ២០១០ នៅពេលមានគ្រោះថ្នាក់រត់ជាន់គ្នានៅស្ពានពេជ្ររួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានឲ្យបង្កើតក្រុមការងារវិជ្ជាសង្គ្រោះបឋម និងពង្រីកវិជ្ជានេះឲ្យបានទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយនិងបង្រៀនដល់ប្រជាពលរដ្ឋ ដែលអាចជួយសង្គ្រោះខ្លួនឯងឬអ្នកនៅជុំវិញខ្លួននៅបានគ្រោះថ្នាក់កើតឡើង ហើយមកដល់បច្ចុប្បន្ននេះកាកបាទក្រហមកម្ពុជា បានបញ្ចូលវិជ្ជាសង្គ្រោះបឋមនៅក្នុងយុទ្ធសាស្ត្រ២០២១-២០៣០ នៅក្នុងមួយគ្រួសារមានសមាជិកម្នាក់ចេះវិជ្ជាសង្គ្រោះបឋម។ វគ្គនេះធ្វើឡើងដើម្បីបង្កើនសមត្ថភាព កែសម្រួលបច្ចេកទេសថ្មីៗក្នុងដំណាក់កាលជំងឺកូវីដ-១៩ និងសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់សាខាដែលមាន ៖ ១. ផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមទៅដល់សហគមន៍ឲ្យបានច្រើនជាងមុន ២. បណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាឲ្យបានច្រើននិងមានគុណភាពជាងមុន ៣. បង្កើនវគ្គវិជ្ជាសង្គ្រោះបឋមបង់ថ្លៃទៅដល់ មន្ទីរ អង្គការ ស្ថាប័ននានាឲ្យបានច្រើនជាមុន និងទី៤. ខិតខំរៀនសូត្រ ស្រាវជ្រាវ និងបង្កើនចំណេះដឹង និងបទពិសោធន៍ ឲ្យបានកាន់តែប្រសើរជាងមុន” និងសូមគ្រូបង្គោលទាំងអស់ដែលបានចូលរួមវគ្គនេះ ដែលបានបំពេញបន្ថែមនូវចំណេះដឹងថ្មីៗនាពេលេនេះ សូមបន្តផ្សព្វផ្សាយ និងបង្រៀនវិជ្ជាសង្គ្រោះបឋមនេះ ទៅដល់ មន្ទីរ អង្គការ ស្ថាប័ន សហមគន៍ ឲ្យបានទូលំទូលាយ ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២១-២០៣០ ក្នុងមួយគ្រួសារមានសមាជិកម្នាក់នេះវិជ្ជាសង្គ្រោះបឋម និងសូមជូនពរដល់សិក្ខាកាមទាំងអស់ មានសុខភាពល្អ និងមានសុវត្ថិភាពគ្រប់កាលៈទេសៈ ក្នុងការងារមនុស្សធម៌ដើម្បីជួយដល់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរជាងមុន និងមានប្រសិទ្ធភាព តម្លាភាព៕