• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន សម្រាប់ប្រជាការពារ នៃខណ្ឌកំបូល

នាល្ងាចថ្ងៃចន្ទ​ ៨រោច​ ​ ខែផល្គុន​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៦​ ខែ មីនា ឆ្នាំ ២០២០នេះ នៅសាលាខណ្ឌកំបូល សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន​ ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ​ ជូនដល់បងប្អូនប្រជាការពារចំនួន៨៥នា​ក់​ (ស្រី២០នាក់​)​ ដែលបានជ្រើសរើសមកពីសង្កាត់ទាំង៧ នៃខណ្ឌកំបូល ក្រោមវត្តមាន​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។  មានប្រសាសន៍បិទវគ្គនាឱកាសនោះ​ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវសេចក្តីផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ​ ។​ លោកបានបន្តថា៖​ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា​ និងថ្នាក់ដឹកនាំសាខា​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាការពារទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃមកចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមនេះ ។ មុននឹងប្រកាសបិទវគ្គ​ លោកនាយកប្រតិបត្តិសាខា សង្ឃឹម និងជឿជាក់ថា​ បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហើយ​ អស់លោក​ លោកស្រីជាសិក្ខាកាមទាំងអស់ នឹងពាំនាំយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយ​ ក៏ដូចជាជួយដល់ជនរងគ្រោះនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

សូមបញ្ជាក់ថា៖​ ជាលទ្ធផលក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាននេះ​ សិក្ខាកាមទទួលបាននិទ្ទេសល្អ​ ៧០ភាគរយ និងមធ្យម​ ៣០ភាគរយ ៕