• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីទទួលអំណោយម៉ាស៊ីនអេធីអឹមអង្ករ ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

នៅថ្ងៃអង្គារ ទី ២៦ ខែឧសភា ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងទទួលអំណោយម៉ាស៊ីនអេធីអឹមអង្ករ ចំនួន ៤គ្រឿង ពីប្រតិភូដឹកនាំដោយលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កម្មវិធីនេះធ្វើឡើងនៅទីស្នាក់ការណ្តាលកាកបាទក្រហមកម្ពុជា។ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រតិភូថ្នាក់ដឹកនាំនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ដែលមានជំនឿទុកចិត្ត និងយកម៉ាស៊ីនអេធីអឹមអង្ករ មកឲ្យកាកបាទក្រហមកម្ពុជា។ លោកជំទាវ បានមានប្រសាសន៍បន្ថែមទៀតថា តាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា នឹងយកម៉ាស៊ីនអេធីអឹមអង្ករទាំងបញ្ជូនបន្តទៅសាលា រាជធានីភ្នំពេញ។ សាលារាជធានីភ្នំពេញ នឹងធ្វើអត្តញ្ញាណកម្មជាមួយប្រជាពលរដ្ឋក្រីក្រ១ និងក្រីក្រ២ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការចែកអង្ករដោយផ្ទាល់ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩នៅកម្ពុជា តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យដៃស្អាត ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រើកន្សែងឬក្រមាឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។

ជាកិច្ចឆ្លើយតប លោកជំទាវ អ៊ាត សោភា បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាត ក្រុមការងារនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមចំណែកការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។ លោកជំទាវ បានបន្តទៀតថា ម៉ាស៊ីនអេធីអឹមនេះ អាចផ្ទុកអង្ករបានចំនួន ៥០០គីឡូក្រាម ហើយសម្រាប់ប្រតិបត្តិការដកយកអង្ករភាពងាយស្រួលគ្រាន់តែភ្ជាប់ជាមួយទូរស័ព្ទស្មាតហ្វូន (smart phone)